ដីភ្នំ​រលាយហើយ​​ ឱ្យតែបែបនេះ អាជ្ញា​ធរ​បាន​​ត្រឹមឈរមើល?


ខេត្តកំពត ៖ ​អាជ្ញាធរ​ខេត្ត​កែប ​មាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​និង​លោក​អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ​ឧសភា ​បាន​ចុះ​មក​ពិនិត្យ​មើល​ភ្នំ​អង្កោល​ ឃុំ​អង្កោល ​ក្នុងស្រុក​ដំណាក់​ចង្អើរ​ ។ ភ្នំ​មួយ​នេះ​សំបូរ​ទៅ​ដោយ​ក្រួស ​ហើយ​ត្រូវ​បាន​ឈ្មួញ​យក​គ្រឿងចក្រ​កាយ​ដឹក​ធ្វើ​អាជីវកម្ម​លក់​រាប់រយ​ឡាន​ក្នុង​មួយ​ថ្ងៃ​ៗ​។

ដោយសា​តែ​មិន​មាន​របាយ​ការណ៍​គ្រប់​ក្រាន់​ជា​ផ្លូវការ​បែប​នេះ​ ទើប​មាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កែប ​រួម​ទាំង​លោក​អភិបាលរង​ស្រុក​ មក​ពិនិត្យ​ដល់ទី​តាំង​អ្នក​កាយ​ភ្នំ​លក់​ថា​ ចង់​ដឹង​មើល​គាត់​ជា​ម្ចាស់​គ្រឿងចក្រ​ដឹក​ដី​ចេញពី​ភ្នំ​ខួប​ប្រាំង​វស្សា​ ធ្វើ​អាជីវកម្ម​បែប​នេះ​។ ​លោក​ខៀវ​ សុភ​ក្រ័​ ប្រធាន​ការ​រិ​យា​ល័យ​នគរបាល​ខេត្ត​កែប​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ដោយសា​តែ​មើលឃើញ​ជាក់ស្ដែង​រាល់ថ្ងៃ​ មាន​គ្រឿងចក្រ​កាយ​ភ្នំ​ធ្វើ​អាជីវកម្ម​បែប​នេះ​ហើយ​ លោក​ឧត្តមសេនីយ៍ត្រី​បែន ​តារា​ បញ្ជា​អោយមក​ចូលរួម​ជាមួយ​ និង​មន្ត្រី​ពាក់​ព​ន្ធ័​ស្រុក​ និង​ក្រុង​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ភ្នំ​នី​មួយ​ ដែល​ត្រូវ​បាន​គេ​កាយ​។

លោក​ខៀវ​ សុភ​ក្រ័​ បាន​ឆ្ងល់​ថា បើ​គេ​កាយ​ដូច​រូងភ្នំ​ទៅ​ហើយ​​ តើ​អ្នក​ណា​ទទួលខុសត្រូវ​ បើ​មាន​បាក់​ដី​សង្កត់​មនុស្ស​ស្លាប់​ ។ ​លោក​ខៀវ​ សុភ​ក្រ័​ និយាយ​ថា បើ​កាយ​ក្រ​វ៉ា​ត់​ភ្នំ​ខ្លាច​ភ្លើង​ឆេះ​ព្រៃ​សហគមន៍​ដូច​ជា​កុហក់​ពេក​ហើយ​។​ លោក​វង្ស ​សុផល ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​ ក៏​ចុះ​មក​ដល់​កន្លែង​ភ្នំ​អង្កោល​ដែរ​ ។​ លោក​វង្ស​សុផល​និយាយ​ថា ​ម្ចាស់​គ្រឿងចក្រ​គេ​មាន​អាជ្ញា​ប​ណ្ណ័​កាយ​ដី​ធ្វើ​អាជីវកម្ម​។​

លោក​វង្ស​ សុផល​ និយាយ​ថា ​ភ្នំ​អង្កោល​និង​ភ្នំ​ផ្សេង​ៗ​ទៀត​មាន​គម្រោង​កាយ​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ភ្នំ​ការពារ​ភ្លើង​ឆេះ​ព្រៃ​។​លោក​គិ​ន​សុភ​ក្រ័​អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ការ​ចុះ​ពិនិត្យ​មើល​ភ្នំ​ថ្ងៃនេះ​មិន​បាន​ហាមឃាត់​គ្រឿងចក្រ​ទេ​ ប៉ុន្តែ​យើង​ក៏​ត្រូវ​មើល​ឯកសា​ដែរ​ព្រោះ​បច្ចុប្បន្ន​កំពង់​មាន​កាយ​ភ្នំ​ធ្វើ​អា​ជីរ​កម្ម​ខុសច្បាប់ ​។

ទោះជា​បី​មាន​មន្ត្រី​នគរបាល​ចុះ​ពិនិត្យ​មើល​ភ្នំ​មួយ​ចំនួន​កំពង់​រង​គ្រោះ​គេ​កាយ​ដី​ធ្វើ​អាជីវកម្ម​ ក៏​ដោយ​នៅ​ភ្នំ​ពោន​ក្នុង​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើ​រ ក៏​មាន​គ្រឿងចក្រ​កាយ​ភ្នំ​លក់​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​សកម្មភាព​ទៅ​វិញ​។​គេ​បាន​សំគាល់​ឃើញ​ថា ​ភ្នំ​មួយ​ចំនួន​ទ​ផត​នៅ​ក្នុង​ខេត្ត​កែប​ ក៏​កំពុង​ឈ្មួញ​ដឹក​ដី​ចេញ​លប់​សមុទ្រ​និង​ចាក់​ដី​ឡូ​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ មិន​ទាន់​បង្ក្រាប​បាន​ល្អ​ប្រសើ​នៅឡើយ​ទេ ​។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ