ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អា​ល្លឺ​ម៉​ង់​សាទរ​ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​បាន​សាទរ​ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​បាន​សាទរ​ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ ការ​សាទរ​នេះ បន្ទាប់​ពី​លោក កឹ​ម សុខា បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​គោរព​វិញ្ញាណក្ខន្ធ​ម្តាយក្មេក​សម្តេច តេ​ជោ កាលពី​កន្លង​មកនេះ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក កឹ​ម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០ លោក​កឹ​ម សុខា បាន​ទទួល​ជួប​លោក​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ ។

ប្រភព​បាន​បន្ត​ថា ជា​កិច្ច​ចាប់ផ្តើម​លោក​ឯកអគ្គរដ្ឋទូត​បាន​សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំង​ពីរ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៥ ខែឧសភា ។

លោក​ឯកអគ្គរដ្ឋទូត​ក៏​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​ជួប​នេះ ដោយ​ចាត់​ទុក​ថា ជា​រឿង​វិជ្ជមាន ។ ក្នុង​ជំនួប​នេះ​លោក កឹ​ម សុខា និង​លោក​ឯកអគ្គរដ្ឋទូត​បាន​ពិភាក្សា​គ្នា​អំពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ និង​អំពី​ស្ថានភាព​អនាគត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ