ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ជំនួប​រវាង​លោកកឹ​ម សុខា និង​សម្តេច​តេ​ជោ​មិន​អាច​ឈាន​ដល់​ដោះ​លែង ឬ​លុប​ចោលការ​អនុវត្ត​ផ្លូវច្បាប់​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​ជំនួប​ទ្វេភាគី​រវាង​លោក​កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន​សែន កាល​ពេល​កន្លង​មកនេះ​មិន​អាច​ឈាន​ដល់​ការ​ដោះ​លែង ឬ​មួយ​លុប​ចោលការ​អនុវត្ត​ច្បាប់​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​ជំនួប​ទ្វេភាគី​រវាង​លោក​កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន​សែន កាល​ពេល​កន្លង​មកនេះ​មិន​អាច​ឈាន​ដល់​ការ​ដោះ​លែង ឬ​មួយ​លុប​ចោលការ​អនុវត្ត​ច្បាប់​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃរសៀល ថ្ងៃ​ទី​១១ ខែឧសភា តាម​ទូរស័ព្ទ​ថា ការ​ជួប​គ្នា​រវាង​សម្តេច​តេ​ជោ ជាមួយ​លោក កឹ​ម សុខា គឺ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ គឺ​គ្រាន់តែ​ជា​មនោសញ្ចេតនា​ដែល​លោក កឹ​ម សុខា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិកា​ដែល​ជា​ម្តាយក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន ។

លោក​បញ្ជាក់​ថា ៖«​យើង​ឃើញ​ថា ពិធី​បាន​បញ្ចប់​៣ ឬ​៤​ថ្ងៃ​ហើយ គ្មាន​ប្រែប្រួល​នោះ​ទេ តែ​វា​គ្រាន់តែ​បង្ហាញ​ពី​មនោសញ្ចេតនា ក្នុង​ការ​រួមចំណែក​មរណទុក្ខ​ប៉ុណ្ណោះ​ទេ​» ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ការ​ជួប​គ្នា​រវាង​សម្តេច និង​លោក កឹ​ម សុខា ក៏​ជា​ការ​ល្អ ព្រោះថា សម្តេច​តេ​ជោ មិន​ចាត់​ទុក​លោក​កឹ​ម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ជា​ខ្មាំងសត្រូវ​នោះ​ទេ ។ ក៏​ប៉ុន្តែ​មិន​អាច​យក​ការ​ជួប ដើម្បី​ដោះ​លែង ឬ​មួយ​លុប​ចោលការ​អនុវត្ត​ផ្លូវច្បាប់​នោះ​ទេ ។ អ្នក​ដែល​ធ្វើ​ខុសច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដដែល​ព្រោះថា​យើង​បាន​ប្រកាស​ថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​រួច​ហើយ ។

ក្រោយ​សំណួរ​រ​សួរ​ថា តើ​លោក កឹ​ម សុខា អាច​នឹង​ត្រូវ​បាន​លើកលែងទោស ឬទេ នៅ​ពេល​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ ?

លោក​សុខ ឥ​សាន​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ថា លោក កឹ​ម សុខា មិន​ទាន់​ក្លាយជា​ទណ្ឌិត ឬ​អ្នកទោស​នោះ​ទេ ព្រោះ​តុលាការ​មិន​វិនិច្ឆ័យ ឬ​កាត់ក្តី​ឲ្យ​ជាប់គុក​ប៉ុន្មាន​ឆ្នាំ​ឯណា ? អី​ញ្ចឹ​ង​គាត់​មិនមែន​ទណ្ឌិត​នោះ​ទេ ហើយ​ការ​លើកលែងទោស​ត្រូវ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែង ឬ​បន្ធូរបន្ថយ​មាន​ករណី​ទណ្ឌិត​នោះ​ទេ ។ ដូច្នេះ​មនុស្ស​មិន​ទាន់​មានទោស​ផង​យើង​លើកលែងទោស​យ៉ាងម៉េច​កើត?​» ។

លោក​បន្ថែម​ថា ករណី​លោក កឹ​ម សុខា បាន​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ធ្វើ​តាម​នីតិវិធី​នៅឡើយ ដូច្នេះ​យើង​មិន​អាច​សន្និដ្ឋាន​បាន​មុន​នោះ​ទេ ។ យើង​រង​ចាំ​មើល​លទ្ធផល​របស់​តុលាការ​ក្នុង​ការ​អនុវត្ត​នីតិវិធី​សួរ​ឆ្លើយ​នោះ​យើង​នឹង​ដឹង​ហើយ ។

លោកស្រី​ម៉េ​ង សុធា​រី​មេធាវី​ការពា​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​លោកស្រី​ក៏​បាន​ចូលរួម​ពិធី​បុណ្យសព​ម្តាយក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន នា​ជាមួយ​លោក កឹ​ម សុខា​ដែរ ។ ពេល​នោះ​លោកស្រី​បាន​អង្គុយ​ឆ្ងាយ​ពី​កន្លែង​ជំនួប​រវាង​សម្តេច តេ​ជោ និង​លោក​កឹ​ម សុខា ដោយ​ជា​ហេតុ​មិន​អាច​ស្តាប់​លឺ​ការ​ជជែក​គ្នា​ពិភាក្សា​រវាង​សម្តេច តេ​ជោ និង​លោក​កឹ​ម សុខា​នោះ​ទេ ព្រមទាំង​មាន​សំឡេង​មេក្រូ​ទៀត​ផង ។

យ៉ាងណា​ក្តី​លោកស្រី មេធាវី​ក៏​បញ្ជាក់​ថា ៖«​ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់ អ្នក​សារព័ត៌មាន​ផ្សេង​ៗ​អី​ញ្ចឹ​ង​ដែរ គឺ​នៅ​ក្នុងអំឡុងពេល​នេះ ដោយសារ​មាន​សំឡេង​បុណ្យ​ផង ហើយ​ខ្ញុំ​អង្គុយ​រាង​ឆ្ងាយ​គឺ​ខ្ញុំ​មិន​អាច​ស្តាយ ឮ​រវាង​ការ​សន្ទនា​រវាង​សម្តេច​តេ​ជោ និង​លោក​កឹ​ម សុខា​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង​ពី​គោលបំណង​លោក កឹ​ម សុខា​ទៅ គឺ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសិកា​ដែល​ជា​ម្តាយក្មេក​របស់​សម្តេច​តេ​ជោ ហើយ​ក៏​ដូច​ជា​ចូលរួម​រំលែក​នូវ​មរណទុក្ខ​របស់​ក្រុម​គ្រួសារ​របស់​សម្តេច​ផង និង​ការ​សួរសុខទុក្ខ​ផង​» ។

ទោះបីជា​សួ​នាំ​ពាក់ព័ន្ធ​ថា លោក​ទាំង​ពីរ​មាន​ជជែក​គ្នា​រឿង​បញ្ហា​នយោបាយ​ឬទេ ? អ្នកស្រី មេធាវី​បាន​អះអាង​អ្នកស្រី​មិន​អាច​សន្និដ្ឋាន​បាន​នោះ​ទេ ព្រោះ​អ្នកស្រី​ស្តាប់​មិន​ឮ ប៉ុន្តែ​ក្នុង​នាម​ជា​មេធាវី អ្នកស្រី​ស្វាគមន៍​ចំពោះ​ជំនួប​រវាង​សម្តេច តេ​ជោ និង​លោក​កឹ​ម សុខា នា​ពេល​កន្លង​មក​ក៏​ដូច​ជា ពេល​អនាគត់​ផង​ដែរ ។

សូម​រំលឹក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មី​នេះ លោក កឹ​ម សុខា អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​សមាជិក​របស់​លោក​មួយ​ចំនួន​ចូល​គោរព​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧ បា​សិ​កា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​បង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​មាតា​ក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ ។

ក្រោយ​ពី​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​រួច​ហើយ សម្តេច តេ​ជោ និង​លោក​កឹ​ម សុខា​បាន​ជួប​សន្ទនា​គ្នា​អស់​រយៈពេល​ប្រមាណ​៥០​នាទី ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​គេ​ដឹង​ថា​ជជែក​អំពី​អ្វីខ្លះ​នោះ​ទេ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ