ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាព​ធម្មជាតិ​គល់​ស្ពាន​ភ្នំ​ដំបង ស្រស់​​ត្រកាល​ត្រជាក់​ភ្នែក​នា​ចុង​សប្តាហ៍ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ នៅ​ក្នុង​អាហារ​ដ្ឋា​ន​ធម្មជាតិ​គល់​ស្ពាន​ភ្នំ​ដំបង ស្ថិត​នៅ​ក្នុងភូមិ​កំពង់ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​នឹង​ភូមិ​ក្រចាប់ សង្កាត់​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ នៅ​ក្នុង​អាហារ​ដ្ឋា​ន​ធម្មជាតិ​គល់​ស្ពាន​ភ្នំ​ដំបង ស្ថិត​នៅ​ក្នុងភូមិ​កំពង់ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​នឹង​ភូមិ​ក្រចាប់ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន មាន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ​នៅ​ចុង​ស​ប្តា​ហ៍ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ហាង មានការ​លក់ដាច់​គួរសម ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។

ព្រោះ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់ដូចជា​ស្ងប់ស្ងាត់​នូវ​ជំងឺ​កូ​វី​ដ​១៩ ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​ចាប់ផ្តើម​មានការ​ដើរ​លេង​កំសាន្ត​ដោយ​ឥត​មានការ​ភ័យ​ខ្លាច​នោះ​ឡើយ តែ​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ ពេជ្រ លី​ហុង អាយុ​២១​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង ថា អាហារ​ដ្ឋា​ន​ខាងលើ ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ឈ្មោះ ទៀង សែន អាយុ​៦៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេង នាង អាយុ​៦០​ឆ្នាំ ដោយ​ពួក​គាត់​បាន​បើក​លក់ដូរ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដោយ​មាន​លក់​ម្ហូបអាហារ​ធម្មជាតិ​ជា​ច្រើន​មុខ ដូច​ជា ឆា​សាច់​មាន់ ឆា​សាច់​ទា សាច់​ជ្រូក និង​សម្ល​ជាដើម ។

ប្រភព​បន្ត​ទៀត​ថា ជា​ពិសេស​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​មាន​ភ្ញៀវ​ចូល​មក​លេង​កំសាន្ត​នៅ​ក្នុង​អាហារ​ដ្ឋា​ន​របស់​ខ្លួន​ជា​ហូរហែ​មិន​ដាច់​នោះ​ឡើយ ដោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ស្រុក​សំឡូត ខេត្ត​បាត់​ដំបូង នាំ​គ្នា​ចូល​លេង និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅ​ក្រុងប៉ៃលិន ក៏​នាំ​គ្នា​ចូល​ហូប​អាហារ​នៅ​រមណីយដ្ឋាន​របស់​ខ្លួន​ផង​ដែរ ។

ប្រភព​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​មក​លេង​កន្លែង​របស់​ខ្លួន គឺ​មាន​មក​ពី​ខេត្តបាត់​ដំបង បន្ទាយ​មាន​ជ័យ សៀមរាប និង​រហូត​ដល់​រាជធានី​ភ្នំពេញ ។ ហើយ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​របស់​ខ្លួន មាន​ខ្យូ​ស​ជាង​៣០​ខ្នង និង​មាន​ទឹកអូរ​សម្រាប់​ឱ្យ​ភ្ញៀវ​ចុះ​ងួ​ត​លេង​យ៉ាង​ត្រជាក់​ទៀត​ផង ព្រោះ​មានទឹក​ថ្លាឈ្វេង​ហូរ​ឥត​ដាច់ និង​មាន​ម្លប់ឈើ​ផង​ដែរ​។ ហើយ​នៅ​ថ្ងៃ​អនាគត គាត់​នឹង​ពង្រីក​ខ្យូ​ស​នៅ​តាម​មាត់​ស្ទឹង​បន្ថែម​ទៀត ដោយ​មាន​ជួល​កម្មករ​ឱ្យធ្វើ​ម្ហូប ព្រោះ មាន​ភ្ញៀវ​ច្រើន។

ហើយ​ចាប់តាំងពី​បើក​អាហារ​ដ្ឋា​ន​ខាងលើ​មក​មិន​មាន​បញ្ហា​អ្វី​នាំ​ឱ្យ​លំបាក​នោះ​ឡើយ ដោយ​រលូន​ជា​រៀង​រហូត​មក​តែ​ម្តង ។ ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើ ក៏​មាន​សំណូមពរ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​លេង​កន្លែង​អាហារ​ដ្ឋា​ន​របស់​ខ្លួន​កាន់តែ​ច្រើន​ផង​ដែរ ព្រោះ​ម្ហូបអាហារ​ភាគច្រើន គឺ​ធម្មជាតិ​សុទ្ធសាធ និង​មាន​ផ្លែ​ឈើ​ដូច​ជា ធុ​រេ​ន និង​សាវម៉ាវ ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ពី​ប៉ៃលិន ទៅ​ស្រុក​សំឡូត ជា​ផ្លូវ​ក្រាល​កៅស៊ូ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ