ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ចម្លាក់​អណ្តើក​មួយទៀត​ហើយ នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ បាន​ប្រទះ​ឃើញ​ចម្លាក់​អណ្តើក​ចំនួន​១​បន្ថែម​ទៀត ដែល​មាន​ទំហំ​តូច​ជាង​មុន​បន្តិច…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ បាន​ប្រទះ​ឃើញ​ចម្លាក់​អណ្តើក​ចំនួន​១​បន្ថែម​ទៀត ដែល​មាន​ទំហំ​តូច​ជាង​មុន​បន្តិច រួម​នឹង​ត្រីសូល៍​ចំនួន​២ ដែល​១​មាន​រូប​ពេញលេញ និង​មួយទៀត​មាន​ត្រឹម​មួយ​បំណែក។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​បុរាណ​វិទូ កំពុង​កំណាយ​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ថា នៅ​ជិត​ក្បាល​ចម្លាក់​អណ្តើក ដែល​ក្រុមការងារ​យើង​បាន​ប្រទះ​ឃើញ​នោះ មាន​គ្រាប់​ខ្វាត ពណ៌​ស (​គ្រី​ស្តា​ល់?​) បង្កប់​ក្នុង​ដី​ផង​ដែរ​។

សូម​បញ្ជាក់​ថា គ្រាប់​ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់?​) នេះ ត្រូវ​បាន​ម​ជ្ឍ​ដ្ឋា​ន​មួយ​ចំនួន​យល់​ច្រឡំ​ថា ជា​គ្រាប់ពេជ្រ ឬ​ជា​របស់​មាន​តម្លៃ​ផ្សេង ប៉ុន្តែ​គ្រាប់​ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់?​) នេះ គឺ​ត្រូវ​បាន​រក​ឃើញ​ភាគច្រើន​នៅ​ក្នុង​រណ្តៅ​កំណាយ​ស្រាវជ្រាវ​នៃ​ការដ្ឋាន​ជួសជុល​នានា​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​អណ្តើក​ចំនួន​១ និង​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ក៏​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ គឺ​ចម្លាក់​នាគ ខ្វាត​ពណ៌ ស (​គ្រី​ស្តា​ល់?​) និង​ត្រីសូល៍​។ ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​រក​ឃើញ​រចនាសម្ព័ន្ធ​សំណង់​​ឈើ​នៅ​លើ​ខឿន​ប្រាសាទ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ