ប្រទេសអ៊ីតាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីតាលី ដោយសារជំងឺកូវីដ១៩ បានកើនឡើងជាថ្មីម្តងទៀត ជាមួយនឹងការបាត់បង់ជីវិតចំនួន ៣៦៩នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/05/1c383cd30b7c298ab50293adfecb7b18-7.jpg)
ប្រទេសអ៊ីតាលីមានចំនួនអ្នកបាត់បង់ជីវិតខ្ពស់ជាងគេលំដាប់ទី២ នៅអឺរ៉ុប ដែលនៅពីក្រោយចក្រភពអង់គ្លេស។ នៅប្រទេសអ៊ីតាលី មនុស្ស ២៩,៦៨៤ នាក់បានបាត់បង់ជីវិត ចាប់តាំងពីការផ្ទុះឡើងរបស់ជម្ងឺកូវីដ១៩ បានចាប់ផ្តើម។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/05/182be0c5cdcd5072bb1864cdee4d3d6e-9.jpg)
វាក៏មានការកើនឡើងនៃការឆ្លងថ្មីរាល់ថ្ងៃជាមួយនឹងការកើនឡើងនៃការធ្វើរោគវិនិច្ឆ័យចំនួន ១,៤៤៤នាក់ ដែលកើនឡើង ៣៦៩បន្ថែម ចាប់តាំងពីថ្ងៃម្សិលមិញ។ប៉ុន្តែចំនួនករណីសកម្មនៅក្នុងប្រទេសបានធ្លាក់ចុះពី ៩៨,៤៦៧ កាលពីម្សិលមិញមក ៩១,៥២៨ ថ្ងៃនេះ។ ការថយចុះចំនួន ៦,៩៣៩ករណីគឺភាពប្រសើរធំបំផុតមិនធ្លាប់មាន។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/05/e369853df766fa44e1ed0ff613f563bd-9.jpg)
ទោះយ៉ាងណា ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលីព្រមានថា ចំនួននៃការធូរស្បើយខ្ពស់ គឺដោយសារតែការកែសំរួលចំនួន និងករណីខ្លះ ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។ ចំនួនករណីសរុបនៅក្នុងប្រទេសអ៊ីតាលីរួមទាំងការបាត់បង់ជីវិត និងការជាសះស្បើយមានចំនួន ២១៤,៤៥៧នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ