រាជធានីភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា ហៅកាត់ថា FFC បានសម្រេចព្យួរការងារមន្ត្រី និងអតីតមន្ត្រីចំនួន ៤ នាក់ត្រូវបានព្យួរការងារគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ព្រោះប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរខុសវិន័យរបស់សហព័ន្ធ ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់សហព័ន្ធបាល់ទាត់កម្ពុជាចុះថ្ងៃទី ៥ ខែឧសភា ។

ប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា «មន្ត្រីនិងអតីតមន្ត្រីរបស់សហព័ន្ធបាល់ទាត់កម្ពុជាមួយចំនួនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជា» ។
ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីនិងអតីតមន្ត្រីទាំងបួនរូប រួមមាន៖ ១- លោក ម៉ៃ តុលា, ២- លោក ទុយ វិច្ឆិកា, លោក ឆាំងពិសិដ្ឋ និងលោក គល់ សុភារម្យ ដែលអ្នកទាំង ៤ «ត្រូវបានព្យួរការងារគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត» ។ បន្ថែមពីលើនេះ លោក ម៉ៃ តុលា ត្រូវបញ្ជួនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ