ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត ៖ សហរដ្ឋអាមេរិក​មិន​ចុះចាញ់​កូ​វី​ដ​-១៩ ទេ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) បាន​អះអាង​ថា​លោក​នៅ​តែ​ជឿជាក់​ថា​មិន​មាន​អ្វី​ដែល​អាច​បញ្ឈប់​សហរដ្ឋអាមេរិក​ទេ ហើយ​សហរដ្ឋអាមេរិក​នឹង​ក្រោកឈរ​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ ដូចដែល​ពួក​គេ​បាន​ឆ្លងកាត់​មក​ក្នុង​កំឡុង​ពេល​មួយ​សតវត្ស​កន្លង​មក…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) បាន​អះអាង​ថា​លោក​នៅ​តែ​ជឿជាក់​ថា​មិន​មាន​អ្វី​ដែល​អាច​បញ្ឈប់​សហរដ្ឋអាមេរិក​ទេ ហើយ​សហរដ្ឋអាមេរិក​នឹង​ក្រោកឈរ​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ ដូចដែល​ពួក​គេ​បាន​ឆ្លងកាត់​មក​ក្នុង​កំឡុង​ពេល​មួយ​សតវត្ស​កន្លង​មក ។

ប៉ុន្តែ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway មា្ន​ក់​នេះ​បាន​ប្រកាស​កាលពី​ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​លោក​បាន​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៤ ទាំងអស់ និង​បាន​និយាយ​ថា​វា​ជា​កំហុសឆ្គង​ដែល​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​នេះ​ព្រោះ​ការ​ធ្វើ​ដំណើរ​តាម​អាកាស​មិន​អាច​ត្រលប់​មក​ដូច​ដើម​វិញ​លឿន​ទេ​ព្រោះតែ​កូ​វី​ដ ១៩ ។

យ៉ាងណា​ក្តី លោក​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ពី​ឧបសគ្គ​ជា​ច្រើន​ដែល​លោក​បាន​ឆ្លងកាត់​ដែល​រួម​មាន​វិបត្តិ​កាំជ្រួច​មី​ស៊ី​ល​គុយ​បា សង្គ្រាមត្រជាក់ ការ​វាយប្រហារ​ភេរវកម្ម និង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នំ​ឫ ២០០៨ ផង​ដែរ ។ លោក​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​បាន​ឆ្លងកាត់​ពេល​ដ៏​លំបាក​ទាំងនេះ​បាន​គ្រប់ពេល ។

លោក​បាន​ទទួលស្គាល់​ថា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មាន​លក្ខណៈ​ខុស​គ្នា​ពី​ឧបសគ្គ​ដែល​មាន​កន្លង​មក​ពិតមែន តែ​លោក​នៅ​តែ​សុទិដ្ឋិនិយម​លើ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ដដែល ។

លោក បា​ហ្វេ​ត មិន​បាន​ចែករំលែក​ពី​ពេលវេលា​ដែល​លោក​គិត​ថា​សហរដ្ឋអាមេរិក​អាច​នឹង​ក្រោកឈរ​វិញ​បាន​ទេ ប៉ុន្តែ​លោក​ជឿជាក់​ថា​សហរដ្ឋអាមេរិក​នៅ​តែ​អាច​ឆ្លង​ផុត​រួច​នៅ​ថ្ងៃ​អនាគត ខណៈ​ដែល​លោក​ជំរុញ​ដល់​អ្នក​វិនិយោគ​ឲ្យ​រក្សា​ភាព​ប្រុង​ប្រយ័ត្ន ។

ក្នុង​កំឡុង​ពេល​ត្រីមាស​ដំបូង ក្រុមហ៊ុន Berkshire Hathaway បាន​ខាតបង់​ប្រមាណ ៥០ ប៊ី​លាន​ដុល្លារ​ដែល​ជា​ការ​ខាតបង់​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមហ៊ុន ។ ការ​ខាតបង់​នេះ​គឺ​បង្ក​ឡើង​ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ការ​វិនិយោគ​ធំ​ៗ​របស់​ក្រុមហ៊ុន​ដូច​ជា​ក្រុមហ៊ុន Kraft Heinz, Bank of America, Apple និង Coca-Cola ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត អាជីវកម្ម​ដទៃ​ទៀត​ក្រោម​ការ​គ្រប់គ្រង​របស់ Berkshire Hathaway ដូច​ជា Dairy Queen ,Fruit of the Loom, Duracell និង Benjamin Moore ទទួល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​កូ​វី​ដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ