ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ យុទ្ធសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន​ដ៏​ជោគជ័យ

3 ឆ្នាំ មុន

អ្នកដឹកនាំ​អាជីវកម្ម​កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង ។ ដើម្បី​ដឹកនាំ​មនុស្ស និង​អាជីវកម្ម​ខ្លួន​ដោយ​ជោគជ័យ អ្នកដឹកនាំ​អាជីវកម្ម​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​បែងចែក​ការងារ​សំខាន់​ៗ ខណៈ​ដែល​នាំ​ផ្លូវ​បុគ្គលិក​ឲ្យ​កាន់តែ​ជោគជ័យ​ក្នុង​អាជីវកម្ម​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ ៖ ១….

អ្នកដឹកនាំ​អាជីវកម្ម​កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង ។ ដើម្បី​ដឹកនាំ​មនុស្ស និង​អាជីវកម្ម​ខ្លួន​ដោយ​ជោគជ័យ អ្នកដឹកនាំ​អាជីវកម្ម​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​បែងចែក​ការងារ​សំខាន់​ៗ ខណៈ​ដែល​នាំ​ផ្លូវ​បុគ្គលិក​ឲ្យ​កាន់តែ​ជោគជ័យ​ក្នុង​អាជីវកម្ម​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ ៖

១. ជំរុញ​ទឹកចិត្ត និង​ទាក់ទាញ​បុគ្គលិក​ដែល​មាន​សមត្ថភាព
ការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ទាក់ទាញ​បុគ្គលិក និង​លើកទឹកចិត្ត​ពួក​គេ ។ មនុស្ស​ជា​ច្រើន​បាន​ចាក​ចេញពី​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Google និង Facebook ដោយ​សប្បាយចិត្ត​ព្រោះ​ក្រុមហ៊ុន​តូច​ៗ​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ពួក​គេ​ច្រើន​ជាង ។ ហើយ​វា​មិន​ចាំបាច់​ជា​ប្រាក់បៀវត្ស​ខ្ពស់​ទេ ។ ពេល​ខ្លះ គោលដៅ​របស់​ក្រុមហ៊ុន​ក៏​អាច​ជំរុញ​ទឹកចិត្ត​បុគ្គលិក​បាន​ដែរ ។

២. បកស្រាយ​ពី​គោលដៅ​រយៈពេល​ខ្លី
បន្ទាប់​មក​ទៀត គឺ​អ្នក​ត្រូវ​តែ​ពន្យល់​បកស្រាយ​ពី​គោលដៅ​រយៈពេល​ខ្លី​ដែល​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក​ត្រូវ​តែ​សម្រេច​ដើម្បី​ឆ្លង​ផុត​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ នេះ ។ គោលដៅ​ទាំងនោះ​ត្រូវ​តែ​ច្បាស់ លាស់ អាច​វាស់វែង​បាន និង​អាច​សម្រេច​បាន​ក្នុង​ពេល​ណាមួយ​កំណត់ ។

៣. ជំរុញ​ឲ្យ​បុគ្គលិក​ចែករំលែក​ពី​យុទ្ធសាស្ត្រ ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ
ការ​បកស្រាយ​ពី​គោលដៅ​ខាងលើ​អាច​ជំរុញ​ដល់​បុគ្គលិក​ឲ្យ​គិត​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ឲ្យ​សម្រេច​គោលដៅ​ទាំងនោះ ។ ប្រសិនបើ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​របស់​អ្នកមាន​បែងចែក​តាម​ផ្នែក​ហើយ​នោះ អ្នកដឹកនាំ​តាម​អ្នក​គួរតែ​ជំរុញ​ឲ្យ​បុគ្គលិក​រក​វិធី​សម្រេច​គោលដៅ​តាម​ផ្នែក​ដែរ ។

៤. វិភាគ​ការងារ និង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​រៀន​បាន​ច្រើន​ជាងគេ
អ្នក​គួរតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ម្ចាស់​គំនិត​ដែល​អ្នក​ជ្រើសរើស និង​សួរ​ពី​អ្វី​ដែល​ពួក​គេ​បាន​សម្រេច ការងារ​ដែល​កំពុង​តែ​បំពេញ ឧបសគ្គ​ដែល​កំពុង​តែ​ជួប​ប្រទះ និង​វិធី​ដើម្បី​ឆ្លងកាត់​ឧបសគ្គ​ទាំងនោះ​ជាដើម ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរតែ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​អ្នក​គិត​ថា​រៀនសូត្រ​បាន​ច្រើន​ជាងគេ និង​អ្នក​ដែល​ត្រៀមខ្លួន​រួច​ក្នុង​ការ​បំពេញការងារ​កាន់តែ​ធំ​ៗ ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​អ្នក​រកបាន​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្ត​បាន និង​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ឲ្យ​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ