ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃដីការបស់ភិក្ខុ ឡុង ចន្ថា ពេលសុំ​លា​ចាក​​សិក្ខាបទនៅ​​ថ្ងៃ១៤ ឧសភា ខាងមុខ​

3 ឆ្នាំ មុន

ខេត្តតាកែវ ៖ ភិក្ខុ ឡុង ចន្ថា បាន​មានសង្ឃដីកា​ថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃនៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា…

ខេត្តតាកែវ ៖ ភិក្ខុ ឡុង ចន្ថា បាន​មានសង្ឃដីកា​ថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃនៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា អាត្មាភាព ​សុំលា​លាចាកសិក្ខាបទ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០” ខាងមុខនេះ ។

​សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ​ដែល​គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ បាន​ចេញ​លិខិត​សុំលាចាក​សិក្ខា​បទ​​ដោយស្ម័គ្រចិត្ត​​នៅថ្ងៃទី០៤ ​ឧស​ភា នេះ ​ដោយមាន​ស្នាម​ផ្តិតមេដៃជាសម្គាល់ ដើម្បី​បញ្ជាក់​ឱ្យ​ពិតប្រាកដ ដោយសម្រេច​លាចាកសិក្ខាបទ​ ដោយស័គ្រចិត្ត​នៅថ្ងៃទី១៤ ឧសភា ។

ទន្ទឹមនេះ​ ​​ក៏មាន​លិខិិត​ចេញ​ពីសម្តេច​សង្ឃនាយក នន្ទ ង៉ែត ដោយធ្វើការ​និមន្តឱ្យ​​ភិក្ខុ ឡុង ចន្ថា ត្រូវ​ចូល​មក​​ដោះ​ស្រាយ​នៅសាលា​ខេត្តតាកែវ ក្នុង​វ​ត្តតុំ ក្រុងដូនកែវ នៅថ្ងៃដដែល​ ។

សូមបញ្ជាក់ថា រយៈពេល​ប៉ុន្មាននេះ មា​នរិះគន់ពីពុទ្ធបរិស័ទយ៉ាងខ្លាំង ដោយពួកគាត់​មិន​អាចទទួលបាន​ទៀត​ទេ ចំពោះ​​បែក​ធ្លាយរឿង​អា​ស្រូវ​របស់ភិក្ខុ ឡុង ចន្ថា ​​ពាក់ព័ន្ធ​លើ​វីដេអូឆាតញ៉ែជាមួយ​ស្រី​ម្នាក់​តាម​បណ្តាញ​សង្គម​​ហ្វេស​​បុក ។

ព័ត៌មានបន្ថែម កោះសន្តិភាព​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ