ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបគ្រឿងញៀ.ន​បានជិតកន្លះ​គីឡូក្រាម​មេក្លោង​រត់បាត់

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រោម​បញ្ជា​របស់​លោកឧត្តមសេ​នីយ៍​ត្រី បែន​ រ័ត្ន ស្នងការន​គរបាលខេត្ត​បានចាត់​ឲ្យ​កម្លាំង​ក្រោម​ឱ​វាទចុះ​ប្រតិបត្តិការ​បង្រ្កាប​គ្រឿង​ញៀន ​ដោយ​បាន​ធ្វើឡើង​នៅ ​វេលាម៉ោង៧​យប់​ថ្ងៃទី​២៧ តុលា ២០១៤​ ។ ​នៅត្រង់ចំណុ​ចភូមិអំ​ពិលលើ​ ឃុំអំពិល ​ស្រុក​កំពង់​សៀម ​ចាប់ជន​សង្ស័យ​ចំនួន២​នាក់​ដកហូត​

ខេត្តកំពង់ចាម ៖ ក្រោម​បញ្ជា​របស់​លោកឧត្តមសេ​នីយ៍​ត្រី បែន​ រ័ត្ន ស្នងការន​គរបាលខេត្ត​បានចាត់​ឲ្យ​កម្លាំង​ក្រោម​ឱ​វាទចុះ​ប្រតិបត្តិការ​បង្រ្កាប​គ្រឿង​ញៀន ​ដោយ​បាន​ធ្វើឡើង​នៅ ​វេលាម៉ោង៧​យប់​ថ្ងៃទី​២៧ តុលា ២០១៤​ ។ ​នៅត្រង់ចំណុ​ចភូមិអំ​ពិលលើ​ ឃុំអំពិល ​ស្រុក​កំពង់​សៀម ​ចាប់ជន​សង្ស័យ​ចំនួន២​នាក់​ដកហូត​បាន​ថ្នាំញៀន​ជាច្រើន​ ប្រភេទ​ក្រាម​ពណ៌​ស​ មេតំ​ហ្វេតា​មីន ​បានចំនួន៩​កញ្ចប់​ស្មើជិត​កន្លះ​គីឡូក្រាម លុយ​ចំនួន៦​លានរៀល​ និងប្រាក់​ដុល្លារចំនួន១​.៣២០ ​ដុល្លារ ​ចំណែ​កមេ​ក្លោង​វិញបាន​ផ្លោះ​របងរត់​គេចខ្លួន​បាត់​ចូល​ទៅក្នុង​ព្រៃ​ ។

សមត្ថកិច្ចន​គរបាល​ក្រុងកំពង់​ចាម ប្រាប់​ឲ្យដឹងថា​ ដោយសារ​តែមាន​ការចង្អុល​បង្ហាញ​ពីលោក​ស្នង​ការនគរ​បាល​ខេត្តនោះ ​នៅវេលា​ម៉ោង៣រ​សៀល​ ថ្ងៃទី២៧ ​តុលា ​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម បានចុះ​ល្បាតពង្រឹង​សន្តិសុខ​នៅភូមិតា​ណេង ​សង្កាត់​សំបួរមាស​ ក្រុង​កំពង់​ចាម ​​ក៏បានប្រ​ទះឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ១គ្រឿង​គួរឲ្យសង្ស័យ​ ហើយ​ហៅឲ្យ​ឈប់​ដើម្បីត្រួត​ពិនិត្យតែជ​ននោះ​បានជិះ​ម៉ូតូរត់​​គេចខ្លួន លោត​ចូល​ក្នុងទឹកបឹង​ ក៏បណ្តែត​ថ្នាំញៀ​នចំនួន​២កញ្ចប់តូច​ ។

សមត្ថកិច្ចន​គរបាល​ក្រុងកំពង់ចាម​ បានប្រាប់​បន្តថា ​ជននោះ​ក្រោយ​ពីបានបញ្ជូន​មកកាន់អ​ធិការដ្ឋាន​នគរ​បាល​ក្រុងកំពង់​ចាម ​ក៏បានឆ្លើយ​សារភាព​ថាថ្នាំញៀន​នេះរូបគេ​បានទិញពី​ផ្ទះមួយ​កន្លែង​ស្ថិត​នៅ​​​ភូមិអំ​ពិល​លើ​ ឃុំអំពិល​ ស្រុក​កំពង់សៀម​ ​។​​​បន្ទាប់មកលោកវរសេនីយ៏ទោ ​សំ ហេង ​អធិការ​ស្តីទីក្រុង​កំពង់ចាម និង​លោកវរសេ​នីយ៍​ទោ ​សោម រស់ ​នាយការិយា​ល័យប្រឆាំង​គ្រឿង​ញៀនខេត្ត ​បាន​សុំគោ​លការណ៍​ពីលោក​វរសេ​នីយ៍​ឯក ឯម ​កុសល ​ស្នងការ​រងនគរ​បាល​ខេត្ត​​បើកប្រតិបត្តិ​ការចុះ​ទៅ​បង្រ្កាប​ទីតាំង​ផ្ទះ​លក់​គ្រឿង​ញៀន​នោះ​ជាបន្ទាន់​ ក្រោ​មកិច្ចសហកា​រជាមួយ នឹ​ងនគរ​បាល​ស្រុកកំពង់​សៀម​ដោយ​ចាប់​ជនសង្ស័យ​បាន​ចំនួន២នា​ក់ក្នុង​នោះមានៈ ១​-ឈ្មោះ សន​ រចនា ​ហៅពៅ ​ភេទប្រុស​ អាយុ៣៥ឆ្នាំ ​២-ឈ្មោះ​ សុ ​វណ្ណៈ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​ទាំង២នាក់​នៅភូមិ​អំពិល​លើ ​ឃុំអំ​ពិល ​ស្រុកកំ​ពង់សៀម ​។ ជាមួយ​នោះ​ក្រៅ​ពីវត្ថុ​តាង​ខាង​លើ ដ​កហូតបា​នជញ្ជីង​អេឡិច​ត្រូនិច១​គ្រឿង​ផងដែរ ​។

មន្រ្តីន​គរបាល​ស្រុកកំពង់​សៀមវិញ ​បញ្ជាក់ថា​ជនសង្ស័យ​ទាំងនេះ​អាច​គ្រាន់​តែ ជាកូន​ចៅគេ​ចំណែ​ក​មេក្លោង​វិ​ញរត់គេច​ខ្លួនបាត់​ តែទោះ​ជាបែប​ណាក្តីជន​នោះ ត្រូវបាន​សមត្ថកិច្ច​ស្គាល់​អត្តស​ញ្ញាណ​និងកំពុង​តាម​ស្វែង​រកចាប់​ខ្លួន ​មកផ្តន្ទា​ទោស​ផងដែរ។