ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​ពួក​មិន​គួរ​នឹង​សេពគប់

3 ឆ្នាំ មុន

បុគ្គល​ពីរ​ពួក​គឺ មនុស្ស​គិតតែ​ពី​ប្រយោជន៍​របស់​ខ្លួន​១ និង​មនុស្ស​ល្អ​តែ​ពាក្យ​សម្ដី​១ ជន​ពីរ​ពួក​នេះ​មិន​គួរ​នឹង​រាប់អាន​យក​មក​ធ្វើ​ជា​មិត្ត​ទេ ។ បុគ្គល​គិតតែ​ពី​ប្រយោជន៍​ខ្លួន​មាន​៤​គឺៈ ១- មិត្ត​មិន​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ គឺ​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង ២-…

បុគ្គល​ពីរ​ពួក​គឺ មនុស្ស​គិតតែ​ពី​ប្រយោជន៍​របស់​ខ្លួន​១ និង​មនុស្ស​ល្អ​តែ​ពាក្យ​សម្ដី​១ ជន​ពីរ​ពួក​នេះ​មិន​គួរ​នឹង​រាប់អាន​យក​មក​ធ្វើ​ជា​មិត្ត​ទេ ។

បុគ្គល​គិតតែ​ពី​ប្រយោជន៍​ខ្លួន​មាន​៤​គឺៈ

១- មិត្ត​មិន​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ គឺ​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង

២- មិត្ត​ប្រាថ្នា​យក​របស់​ច្រើន​ដោយ​ឲ្យ​របស់​តិចតួច

៣- ទាល់តែ​មាន​ភ័យ​ទើប​ជួយ​កិច្ចការ​របស់​មិត្ត

៤- សេពគប់​មិត្ត​ព្រោះហេតុតែ​ប្រយោជន៍​។

ឯ​បុគ្គល​ល្អ​តែ​ពាក្យ​សម្តី​មាន​៤​គឺៈ

១- មិត្ត​ពោល​ពាក្យ​ល្អ​តែ​នៅ​ក្នុង​ទី​ចំពោះ​មុខ

២- ទទួល​រាក់ទាក់​តែ​អ្វី​ដែល​មិន​ទាន់​មាន

៣- សង្គ្រោះ​ដោយ​អំពើ​ឥតប្រយោជន៍

៤- កាល​កិច្ច​ទាំងឡាយ​កើត​ឡើង​ភ្លាម​មិន​ជួយ​រក​វិធី​ដោះ​ស្រ័យ​ទេ បែរជា​សម្ដែង​អាង​ហេតុនេះ​ហេតុ​នោះ ។

មនុស្ស​ទាំង​ពីរ​ពួក​នេះ អ្នកប្រាជ្ញ​ទាំងឡាយ​ហាម​មិន​ឱ្យ​សេពគប់ រាប់រក ព្រោះ​ថាបើ​សេពគប់​ទៅ​ក៏​មិន​បាន​ផលប្រយោជន៍ និង​អាច​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​ព្រោះតែ​សម្តី​ដ៏​ពិសពុល​នោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ