ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ទី​មួយ​ដែរ​សម្រាប់​បុរស​មាន​ជាងគេ​លើ​លោក

3 ឆ្នាំ មុន

ហាង​លក់ទំនិញ​ជា​ច្រើន ជា​ពិសេស​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា​សហរដ្ឋអាមេរិក​បាន​ដួល​រលំ​ម្តង​មួយ​ៗ​ព្រោះ​ពួក​គេ​មិន​បាន​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ដែល​កំពុង​តែ​ផ្លាស់​ប្តូរ និង​បន្ត​អនុវត្ត​គំរូ​អាជីវកម្ម​ដែល​មិន​ទាន់​សម័យកាល ។ តាំងពី​ដំបូង​លោក លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos)…

ហាង​លក់ទំនិញ​ជា​ច្រើន ជា​ពិសេស​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា​សហរដ្ឋអាមេរិក​បាន​ដួល​រលំ​ម្តង​មួយ​ៗ​ព្រោះ​ពួក​គេ​មិន​បាន​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ដែល​កំពុង​តែ​ផ្លាស់​ប្តូរ និង​បន្ត​អនុវត្ត​គំរូ​អាជីវកម្ម​ដែល​មិន​ទាន់​សម័យកាល ។

តាំងពី​ដំបូង​លោក លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon បាន​ប្តេជ្ញា​ថា​នឹង​មិន​ប្រព្រឹត្ត​ខុស​ដូច​ក្រុមហ៊ុន​ទាំងនោះ​ឡើយ ដូច្នេះ​លោក​បាន​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​មួយ​ដែល​ជំរុញ​ឲ្យ Amazon បន្ត​ធ្វើ​ពិសោធន៍​គំនិត​ថ្មី​ៗ​ទោះជា​មានការ​បរាជ័យ​ខ្លះ​ក៏​ដោយ​។ លោក​ហៅ​ទស្សនៈ​នេះ​ថា «​ថ្ងៃ​ទី ១» ។

ជា​ទូទៅ នៅ​ដំណាក់កាល​ដំបូង ស្ថាប័ន​នីមួយ​ៗ​តែងតែ​អាច​ដំណើរការ​ទៅ​មុខ​បាន​លឿន និង​រឹង​មាំ ប៉ុន្តែ​បន្ទាប់​ពី​អាជីវកម្ម​កាន់តែ​ធំ​ទៅ​ៗ ភាព​ស្មុគស្មាញ​ក៏​កើនឡើង ហើយ​ការ​សម្រេចចិត្ត​នីមួយ​ៗ​កាន់តែ​យឺត​ជាង​មុន​ផង​ដែរ ។ ជា​លទ្ធផល វា​កាត់​បន្ថយ​ប្រសិទ្ធិ​ភាព​ក្និ​ង​ក្រុមហ៊ុន និង​ភាពរឹងមាំ​របស់​ក្រុមហ៊ុន​ផង​ដែរ ។

សម្រាប់​លោក បេ​សូ​ស លោក​តែងតែ​ព្យាយាម​ចៀសវាង​ស្ថាន​ការ​នេះ​សម្រាប់ Amazon ហើយ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា វា​មិន​ងាយស្រួល​ដូច​ការ​និយាយ​ឡើយ ហើយ​លោក​បាន​បកស្រាយ​ថា លោក​ត្រូវ​តែ​រៀន​ជា​ស្ថាប័ន​ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​ធ្លាក់​ក្នុង​ស្ថាន​ការ​ខាងលើ ។លោក​បាន​បកស្រាយ​ថា «​រាល់​ថ្ងៃជា​ថ្ងៃ​ថ្មី ពិភពលោក​តែងតែ​ផ្លាស់​ប្តូរ​ជា​រៀងរាល់ថ្ងៃ ហើយ​ពួក​យើង​ត្រូវ​តែ​រក​មើល​ការ​ផ្លាស់​ប្តូរ បង្កើត​ការ​ផ្លាស់​ប្តូរ និង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ ។ វា​ជា​មេរៀន​មួយ​សម្រាប់​អ្នកគ្រប់គ្រង និង​អ្នកដឹកនាំ​ទាំងអស់ ។ វា​ជា​អត្ថន័យ​នៅ​ក្រោយ​ទស្សនៈ ថ្ងៃ​ទី ១ ជា​រៀង​រហូត​» ។
ចុះ​ថ្ងៃ​ទី​ពីរ​វិញ​ខុស​គ្នា​ពី​ថ្ងៃ​ទី​មួយ​យ៉ាងដូចម្តេច?

សម្រាប់​មហាសេដ្ឋី​ខាងលើ ថ្ងៃ​ទី​ពីរ​ជា​ថ្ងៃ​ដែល​ជាប់​គាំង​ទៅ​មុខ​មិន​រួច បន្ទាប់​ពី​នោះ គឺជា​ថ្ងៃ​ដែល​រាល់​សកម្មភាព​លែង​មាន​ន័យ​ទៀត ។ បន្ទាប់​ពី​នោះ​ហើយ​វា​ជា​ថ្ងៃ​នៃ​ការ​អន់​ថយ​ដ៏​ធ្ងន់ធ្ងរ ហើយ​ជា​ថ្ងៃ​ទី​បញ្ចប់​នៃ​អាជីវកម្ម​ផង​ដែរ ។

ដោយហេតុ​ដូច្នេះ​ទើប​លោក​បេ​សូ​ស​តែងតែ​ជ្រើសរើស​ថ្ងៃ​ទី​មួយ​ជា​និច្ច ។ ក្នុង​នាម​ជា​មនុស្ស​ដែល​តែងតែមាន​ចិត្ត​ចង់​ឈ្នះ​តាំងពី​នៅ​វ័យក្មេង ថ្ងៃ​ទី​ពីរ​មិន​ដែល​ជា​ជម្រើស​លោក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ