ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ មុខសញ្ញា​បង្ហាញ​ថា​អ្នក​ទុក​លុយ​ខុស​កន្លែង

3 ឆ្នាំ មុន

មនុស្ស​មាន​ជម្រើស​ច្រើន​ណាស់​សម្រាប់​ការ​ទុកដាក់​លុយ ។ ជា​ទូទៅ អ្នកធ្វើការ​ទុក​លុយ​ក្នុង​គណនី​ចរន្ត តែ​លុយ​ក្នុង​គណនី​នេះ​មិន​ជួយ​រក​លុយ​ឲ្យ​អ្នក​បាន​ច្រើន​ទេ ។ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្តល់​យោបល់​ថា អ្នក​មិន​គួរ​ទុក​លុយ​ក្នុង​គណនី​ចរន្ត​ច្រើន​ជាង​ការ​ចាយវាយ​ពីរ​ខែ​របស់​អ្នក​ឡើយ ។ ជាក់ស្តែង…

មនុស្ស​មាន​ជម្រើស​ច្រើន​ណាស់​សម្រាប់​ការ​ទុកដាក់​លុយ ។ ជា​ទូទៅ អ្នកធ្វើការ​ទុក​លុយ​ក្នុង​គណនី​ចរន្ត តែ​លុយ​ក្នុង​គណនី​នេះ​មិន​ជួយ​រក​លុយ​ឲ្យ​អ្នក​បាន​ច្រើន​ទេ ។ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្តល់​យោបល់​ថា អ្នក​មិន​គួរ​ទុក​លុយ​ក្នុង​គណនី​ចរន្ត​ច្រើន​ជាង​ការ​ចាយវាយ​ពីរ​ខែ​របស់​អ្នក​ឡើយ ។

ជាក់ស្តែង កន្លែង​ដែល​ត្រឹមត្រូវ​សម្រាប់​ការ​ទុកដាក់​លុយ​អាច​នឹង​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​វាយតម្លៃ​ឡើង​វិញ​ថា​តើ​អ្នក​កំពុង​តែ​ទុក​លុយ​នៅ​កន្លែង​ខុស​ដែរ​ឬទេ? ខាងក្រោម​នេះ​ជា​មុខសញ្ញា​ដែល​បង្ហាញ​ថា​អ្នក​គួរតែ​ប្តូរ​កន្លែង​ទុក​លុយ​៖

១. អ្នក​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ពេល​អាសន្ន
ការ​ផ្ទុះ​នៃ​ជម្ងឺ​កូ​វី​ដ ១៩ បាន​ផ្តល់​នូវ​មេរៀន​សំខាន់​មួយ​សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក គឺ អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​អ្វី​ដែល​អ្នក​មិន​អាច​មើលឃើញ ឬ​រំពឹង​ទុក​មុន ។ ដើម្បី​ត្រៀមខ្លួន​បាន អ្នក​ត្រូវ​តែ​ធានា​ថា ប្រាក់​បម្រុង​ទុក​គ្រា​មាន​អាសន្ន​របស់​អ្នក​អាច​ដក​បាន​ដោយ​ងាយ និង​លឿន ។ ប្រសិនបើ​អ្នក​មិន​ទុក​ថវិកាបម្រុង​សម្រាប់​អ្នក​ក្នុង​គណនី​ដាច់​ដោយឡែក​មួយទៀត​ទេ​នោះ អ្នក​កំពុង​តែ​ទុក​លុយ​នៅ​កន្លែង​ខុស​ហើយ ។ប្រសិនបើ​អ្នកមាន​ថវិកា​នៅ​សល់​លើស​ពី​អ្វី​ដែល​អ្នក​ត្រូវការ​សម្រាប់​គ្រាអាសន្ន អ្នក​ក៏​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​វិនិយោគ​ដែល​អាច​ទាញ​អត្ថប្រយោជន៍​ក្នុង​រយៈពេល​វែង​ដែរ ។

២. អ្នក​មិន​មាន​គោលដៅ​ច្បាស់លាស់
តើ​អ្នកមាន​គោលដៅ​សន្សំ ឬ​រក​លុយ​ទេ? ប្រសិនបើ​អ្នក​មិន​មាន​ទេ​នោះ អ្នក​ប្រហែលជា​មិន​គ្រប់គ្រង​លុយ​បាន​ល្អ​នៅឡើយ​ទេ​ព្រោះ​ការ​មាន​គោលដៅ​ច្បាស់លាស់​ជួយ​ដល់​អ្នក​ក្នុង​ការ​សម្រេចចិត្ត​លើ​កន្លែង​ទុកដាក់​លុយ ។ ឧទាហរណ៍​ដូច​ជា ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្ទះ​ក្នុង​កំឡុង​ពេល ៥​ឆ្នាំ​ខាង​មុខ នោះ​អ្នក​អាច​សម្រេចចិត្ត​ថា​អ្នក​គួរតែ​ទុក​លុយ​សន្សំ​ក្នុង​ធាន​គារ ឬ​វិនិយោគ​លើ​អ្វី​ដែល​អាច​រក​ប្រាក់​ចំណេញ​ដល់​អ្នក​វិញ​មុន​ពេល ៥​ឆ្នាំ​ជាដើម ។

៣. អ្នកមាន​បញ្ហា​ពិនិត្យ​គណនី​របស់​អ្នក
ប្រសិនបើ​អ្នក​មិនដឹង​ពី​វិធី​ពិនិត្យ​គណនី ឬ​មាន​បញ្ហា​ក្នុង​ការ​ពិនិត្យ​ថវិកា​ដែល​មាន​ក្នុង​គណនី​នោះ វា​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​គួរតែ​ប្តូរ​ធនាគារ​ហើយ ។ អ្នក​មិន​អាច​ព្យាយាម​សម្រេច​គោលដៅ​របស់​អ្នក​បាន​ទេ​ប្រសិនបើ​អ្ន​នក​មិនដឹង​ច្បាស់​ពី​ថវិកា​ដែល​អ្នកមាន​ក្នុង​គណនី​ច្បាស់លាស់ ។

៤. លុយ​របស់​អ្នក​មិន​ជួយ​រក​លុយ​ឲ្យ​អ្នក​ដោយ​ស្វ័យប្រវត្តិ
មនុស្ស​ជ្រើសរើស​ការ​វិនិយោគ​ព្រោះ​ពួក​គេ​ចង់​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ក្នុង​រយៈពេល​ណាមួយ​មិន​ថា​ខ្លី​ឬ​វែង​ទេ ។ ជាក់ស្តែង មិនមែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​វិនិយោគ ប៉ុន្តែ​វា​ជា​ជម្រើស​ល្អ​ជាងគេ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន ។ សូ​ម្បី​តែ​ការ​ដាក់​លុយ​ក្នុង​ធនាគារ​ក៏​អាច​រក​ការ​ប្រាក់​ឲ្យ​អ្នក​វិញ​ដែរ តែ​ប្រសិនបើ​អ្នក​ចង់​មើលឃើញ​លុយ​កើនឡើង​លឿន អ្នក​គួរតែ​ពិចារណា​លើ​ជម្រើស​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ