ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តីស្ត្រីសង្ស័យ៖​ ​ប្តី​ក៏ស្លា.ប់ ​ខ្លួន​ក៏​ជាប់​​គុក​ ឯកូនភ្លោះ​​​​​​អាយុ​ជាង​២​ឆ្នាំក៏​កំព្រា​​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គី​រី​វង់​​ឃាត់ខ្លួន និងរៀបចំ​​កសាង​សំណុំរឿង​បញ្ជូន​មក​ការិ​យាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត ​។ បន្ទាប់ពី​ស្រី្ត​សង្ស័យ​​និង​​ប្តី​​ពេលមក​លេង​​ផ្ទះ​បង​ប្អូន​ ក៏​មានការ​សុ​ី​ផឹក​​រួច ​មាន​ទំនាស់​នឹង​គ្នា​មួយប្រាវ រហូត​ប្រើហិង្សាដាក់គ្នា…

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គី​រី​វង់​​ឃាត់ខ្លួន និងរៀបចំ​​កសាង​សំណុំរឿង​បញ្ជូន​មក​ការិ​យាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត ​។ បន្ទាប់ពី​ស្រី្ត​សង្ស័យ​​និង​​ប្តី​​ពេលមក​លេង​​ផ្ទះ​បង​ប្អូន​ ក៏​មានការ​សុ​ី​ផឹក​​រួច ​មាន​ទំនាស់​នឹង​គ្នា​មួយប្រាវ រហូត​ប្រើហិង្សាដាក់គ្នា ។ ហើយត្រូវប្រពន្ធ​យកអំបែងកែវ​ចាក់លើប្តី បណ្តាលឱ្យរបួសធ្ងន់ធ្ងររហូតបាត់បង់ជីវិត ​​កើតឡើង​កាលពី​ថ្ងៃ​ទី​០១ ឧសភា ​វេលា​ម៉ោង​០៥​និង៣០​នាទីល្ងាច ស្ថិត​នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ខេត្តតាកែវ ។

ស្រី្ត​សង្ស័យខាងលើ​​និយាយ​​​ប្រាប់​នគរបាល​ថា ​«ខ្លួន​គ្មាន​បំណង​ចាក់​ទៅ​លើ​ប្តី​​​ទេ ​គឺ​ចាក់ឱ្យ​រ​បួស​ធម្មតា​​ប៉ុណ្ណោះ​តែ​បែ​រជា​ចំ​កន្លែង​ដែល​ស្លាប់​ទៅ​វិញ​ ។ ស្តាយ​ណាស់ ​ហើយ​ពេល​នេះ​ប្តី​ស្លាប់ ​ខ្លួន​ក៏​ជាប់គុក​ កូនភ្លោះ​២​នាក់​ដែល​មាន​អាយុ​ជាង​២​ឆ្នាំ​នឹង​នៅ​កំព្រាហើយ»

សូមបញ្ជាក់ថា ក្នុងពេល​ប្តី​ផឹក​ស្រវឹងស្រា ក៏​បាន​រករឿង​ស្រី្ត​សង្ស័យ​ជា​ប្រពន្ធ​ គឺ​ផ្តើម​ចេញពី​ប្តី​ប្រ​ច​ណ្ទ​ប្រពន្ធ​ពេល​នោះ ​បុរស​ជា​ប្តី​ក៏​បាន​វាយតប់​ប្រពន្ធ​ ។ ភ្លាម​ៗ​នោះ​ ស្រី្ត​ជា​ប្រពន្ធ​បាន​រើស​អំបែង​កែវ​ដែល​បែក​បាន​ចាក់​ត្រូវ​ក្រោម​ក្លៀក​ ដោយ​អ​ចេតនា​រង​របួសធ្ងន់​រួច​ ក៏​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មិន​ទាន់​ដល់​ផង​ក៏​ស្លាប់​តែ​ម្តង​ ​និងបាន​ដឹក​សព​ត្រឡប់​មក​ផ្ទះ​វិញ​ ។

​​ស្រី្ត​ជា​ប្រពន្ធ​នគរបាល​ស្រុក​ឃាត់ខ្លួន​ភ្លាម​ៗ​​ មានឈ្មោះ អ៊ុ​ង ម៉ៅ ​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​រំ​ដែង ឃុំ​ព្រៃ​រំ​ដែង ស្រុក​គិរីវង់ ខេត្តតាកែវ​ ។ ​ជន​រង​គ្រោះជាប្តី ​ឈ្មោះ កែវ សេង ​អាយុ​៥៥​ឆ្នាំ​ ​។ លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ​មុន​ពេល​កើតហេតុ​ប្តី​នឹង​ប្រពន្ធ​២​នាក់​នឹង​បាន​មក​លេង​នៅផ្ទះ​បងប្អូន​នៅ​ភូមិ​ឃុំ​ខាងលើ ​ដោយ​ជួបជុំ​គ្នា​សុ​ី​ផឹក​ផង​ដែរ​ ។ ពេល​សុ​ី​ផឹក​មួយសន្ទុះ ​ជន​រង​គ្រោះជា​ប្តី​ក៏​ស្រវឹងស្រា​រួច​ក៏​បាន​រករឿង​ស្រី្ត​ជា​ប្រពន្ធ​គួប​ផ្សំ​ខឹង​ប្រពន្ធ​ទៅ​ភ្នំពេញ ។

ដោយ​មានការ​ប្រតាយប្រតប់​គ្នា​ទៀត​ផង ​បើ​ទោះ​មាន​បងប្អូន​ឃាត់​ក៏​មិន​ស្តាប់​ដែរ ​ភ្លាម​នោះ​ស្រី្ត​ជា​ប្រពន្ធ​បាន​រើស​អំបែង​កែវ ​ក៏​ចាក់​ចំ​ក្រោម​ក្លៀក​ខាងស្ តាំ​បណ្តាល​អោយ​ហូ​ឈាម​យ៉ាង​ខ្លាំង​រួច​បងប្អូន ​ក៏​បាន​យក​ឡាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ មិន​ទាន់​ដល់​ពេទ្យ​ផង​ជន​រង​គ្រោះជា​ប្តី​ក៏​បាន​ដាច់ខ្យល់​​តែ​ម្តង ។

លោក​វរ​សេនី​ឯក​សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ថា បើ​យើង​ពិនិត្យ​ទៅ​នេះ​ជា​រឿង​អ​ចេតនា​តែ​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​លោក​នឹង​អោយ​ជំនាញ​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ។

អត្ថបទសរសេរ ដោយ