ខេត្តព្រះសីហនុ ៖ មនុស្សម្នាកំពុងមានការភ្ញាក់ផ្អើល និងមានការចោមរោមមើលផ្ទះមួយកន្លែង ស្ថិតក្នុង
ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០២ ឧសភា នេះ ស្ថិតក្នុងបន្ទប់ទឹកទាំង២នាក់ ដោយពុំទាន់ដឹងពីមូលហេតុច្បាស់និងកំណត់ថាជាអ្វីនោះទេ។ បុរសជាប្តីមានឈ្មោះ PENG ZHIMING ។

សេចក្តីរាយការណ៍ឱ្យដឹងថា ការភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីម្ចាស់ផ្ទះជួលបានប្រទះឃើញ ទើបរត់មករាយការណ៍មកសមត្ថកិច្ចចុះមកតែម្តង ។ យោងពីម្ចាស់ផ្ទះជួលឱ្យដឹងថា ទាំង២នាក់ប្តី-ប្រពន្ធបានមកជួលផ្ទះស្នាក់និងបើករកស៊ីលក់បាយ និងកាហ្វេតាំងពីដើមខែ៩ ឆ្នាំ២០១៩ នេះ នឹងបានធ្វើកិច្ចសន្យាជួលជាផ្លូវការនៅថ្ងៃទី២៦.១០.២០១៩ ដោយមានបើកជាកន្លែងលក់បាយនិងលក់ដូរផ្សេងៗទៀតផងដែរ ។

ចំពោះសាកសពទាំងពីរនាក់ប្តីប្រពន្ធជនជាតិចិន ស្ថិតស្ថានភាពប្រពន្ធអង្គុយស្លាប់លើកៅអី ចំណែកប្តីស្លាប់ក្នុងសភាពលុតជង្គង់ផ្ងាក្រោយក្នុងបន្ទប់ទឹក ។ ករណីខាងលើ នៅមិនទាន់ធ្វើការសន្និដ្ឋាននៅឡើយ រងចាំកម្លាំងជំនាញពី នាយកដ្ឋាន រាជធានីភ្នំពេញមកត្រួតពិនិត្យ។

គិតត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល ខាងសមត្ថកិច្ចស្រុកដូចជាសមត្ថកិច្ចខេត្តនៅមិនទាន់កំណត់ថាជាករណីឃាតកម្មឬជាករណីហិង្សាណាមួយឡើយ គ្រាន់តែជាបឋមសពបុរសជាប្ដីមានស្នាកស្នាមបែកក្បាលផ្នែកខាងក្រោយ ចំណែកសពប្រពន្ធ នៅមិនទាន់បានពិនិត្យឡើយដោយរង់ចាំខាងជំនាញនាយកដ្ឋានមកពិនិត្យបន្ត ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ