ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNAIDS ៖ ពលរដ្ឋកម្ពុជា ៣នាក់ជាមធ្យមឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ

16 វិនាទី មុន

ការិយាល័យ​នៃ​អង្គការ UNAIDS នៅ​កម្ពុជា បាន​អះអាង​ថា អត្រា​ឆ្លង​នៃ​មេរោគ​អេ​ដស៍​នៅ​កម្ពុជា​គឺ​ពិតជា​ធ្លាក់​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អត្រា​ឆ្លង​នៅ​តែ​មាន​រាល់ថ្ងៃ ។

អង្គការ​នេះ​បាន​អះអាង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​រោគ​អេ​ដស៍​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ថយ​ចុះ ប៉ុន្តែ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជា​មធ្យម នៅ​តែ​មាន​មនុស្ស​ចំនួន​៣ នាក់ ឆ្លង​មេរោគ​អេ​ដស៍ ថ្មី ជា​រៀងរាល់ថ្ងៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា តាម​រយៈ​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​បង្ការ ការ​ធ្វើតេស្ត និង​ការ​ព្យាបាល ព្រមទាំង​ការ​កាត់​បន្ថយ​ការ​មាក់ងាយ កម្ពុជា​ពិត​អាច​ជួយ​ធ្វើ​ឱ្យ​ការ​ឆ្លង​ថ្មី អាច​បង្ការ​បាន ៕