ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចុះបញ្ជីយានយន្តអគ្គិសនីកើនឡើង ខណៈតម្លៃប្រេងឡើងថ្លៃ

1 ម៉ោង មុន

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៦ កម្ពុជា​មាន​យានយន្ត​អគ្គិសនី ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប​២២.៧៩៣ គ្រឿង ។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​យានយន្ត​ទាំងនោះ រថយន្ត​មាន​ចំនួន​១៦.៩២៦ គ្រឿង ទោចក្រយានយន្ត​មាន​៤.៩៧៤ គ្រឿង និង​ត្រីចក្រយានយន្ត​មាន​ចំនួន ៨៩៣ គ្រឿង​។

តាម​ស្ថិតិ​ចំនួន​យានយន្ត​អគ្គី​ស​នី ដែល​ចុះបញ្ជី​មាន​កំណើន​ខ្ពស់ នៅ​ក្នុង​រង្វង់​ពី​ខែមីនា ដល់​ខែសីហា ឆ្នាំ​២០២៦​នេះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រង្វង់​អំឡុង​ពេល​នេះ មាន​យានយន្ត​អគ្គិសនី​សរុប​ប្រហែលជា ៦.៥៦៣ គ្រឿង​ដែល​បាន​ចុះបញ្ជី ៕