ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រុះអាស្តាប៊ីសាអូឌីតចោទពួកហ៊ូធីពីបទបា.ញ់ដ្រូន​ប្រហារ​ក្រុងសក្ការៈឡាម៉ិច ខណៈក្រុមឧទ្ទាមប្រកាសបដិ​សេធ

1 ម៉ោង មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមចម្រុះ​យោធា​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា បាន​ចោទប្រកាន់​ពួក​ឧទ្ទាម
​ហ៊ូ​ធី​យេ​ម៉ែ​ន​ថា វាយប្រហារ​ដោយ​ដ្រូ​ន​ប្រឆាំង​ទីក្រុង​សក្ការៈ​ឡា​ម៉ិក ​តែ​ពួក​ឧទ្ទាម​ស្និទ្ធ​អ៉ី​រ៉​ង់​នោះ​បាន​បដិសេធ​ ។

កាលពី​ថ្ងៃ​ទី​១៥ ​កញ្ញា​ កងការពារ​អាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយ​ថា បាន​កម្ទេច​ដ្រូ​ន​ប្រទូស្ត​រ៉ា​យ​មួយ​បញ្ជូន​មក​ដោយ​ពួក​ហ៊ូ​ធី មុន​ពេល​ហោះ​ចូល​ក្នុង​ដែនអាកាស​ហាមឃាត់​ក្រុង​ឡា​ម៉ិ​ក ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមចម្រុះ​នោះ​ គូសបញ្ជាក់​ថា ការ​ស្ទាក់​កម្ទេច​នោះ​ត្រូវ​បាន​ធ្វើ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​នេះ​។ ក្រុមចម្រុះ​នោះ​បាន​ព្រមាន​ថា សន្តិសុខ​សម្រាប់​ព្រះ​វិហារ​សក្ការៈ​២​នៃ​ក្រុង​ឡា​ម៉ិច ​និង​បណ្ដា​អ្នកទេសចរ​នៅ​ទីក្រុង​នោះ​គឹ​ជា​ខ្សែបន្ទាត់​ក្រហម​មួយ​ ។

អង្គការ​កិច្ច​សហប្រតិបត្តិការ​អ៊ិ​ស្លា​ម​ OCI បាន​ថ្កោលទោស​ភ្លាម​ៗ ការ​វាយប្រហារ​ទាំងនោះ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​របស់​បណ្ដា​ទីតាំង​សក្ការៈបូជា​ និង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ទាំងឡាយ ហើយ​ដែល​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សាសនិក​អ៊ិ​ស្លា​ម​លើ​ពិភពលោក​ដែរ​ ។ ប៉ុន្តែ​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ព្​ស់​របស់​ហ៊ូ​ធី​មួយ​រូប​តាម​បណ្ដាញ​សង្គម​X​បាន​បដិសេធ​ថា ហ៊ូ​ធី​មិន​បាន​វាយ​ប្រហារ​ទីក្រុង​សក្ការៈបូជា​នេះ​ឡើយ និង​បរិហារ​ថា​នោះ​ជា​ការ​ភូត​កុហក​មួយ​ ។

អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៥ ​កញ្ញា បាន​បញ្ចេញ​ការ​ប្រកាស​អាសន្ន​អាកាស សម្រាប់​ទីក្រុង​ឡា​ម៉ិ​ក ជា​លើក​ដំបូង​ទាក់ទិន​នឹង​ទីក្រុង​សក្ការៈ​នោះ ដែល​ក្នុង​១​ឆ្នាំ​ៗ​ទទួល​អ្នក​ធ្វើ​ធម្ម​យាត្រា​អ៊ិ​ស្លា​ម​ច្រើន​លាន​នាក់​ ។ ចំណែក​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា បាន​ណែនាំ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​អា​រ៉ា​
ប៊ី​សា​អូឌីត ​និង​ទោះជា​ក្រោម​លេស​អ្វី​ក៏​ដោយ ទៅ​ក្បែរ​ព្រំដែន​ជាមួយ​យេ​ម៉ែ​ន​ ។

កាលពី​ថ្ងៃ​ទី​១៤ ​កញ្ញា ពួក​ហ៊ូ​ធី​បាន​វាយប្រហារ​លើ​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត បណ្ដាល​ឲ្យ​ជន​ស៊ី​​វិល​១៣​នាក់​រង​របួស ហើយ​ពួក​ហ៊ូ​ធី​ក៏​វាយប្រហារ​ផង​ដែរ ​លើ​បណ្ដា​ទីតាំង​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​៕