ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​សមុទ្រ​នៅ​តែ​មាន​ទីផ្សារ​បើ​ទោះបី​រង​ផល​ប៉ះពាល់​ពី​វីរុស​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​បើកទូក​នេសាទ ជា​ទូក​ប្រភេទ​កន្ទុយ​វែង​បំពាក់​ម៉ាស៊ីន​បាត ឈ្មោះ លោក ម៉ែ​ន ផល្លា អាយុ ៤០​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​បើកទូក​នេសាទ ជា​ទូក​ប្រភេទ​កន្ទុយ​វែង​បំពាក់​ម៉ាស៊ីន​បាត ឈ្មោះ លោក ម៉ែ​ន ផល្លា អាយុ ៤០​ឆ្នាំ រួម​ជាមួយ​កម្មករ​នៅ​លើ​ទូក​ចំនួន ៤​នាក់​ទៀត​ដែល នេសាទ ត្រី​បា​ឡាំង​លើ​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៩​ខែមេសា ឆ្នាំ ២០២០ មកនេះ​ទាំង​ទឹកមុខ​រីករាយ​ថា បើ​ទោះបីជា​ពិភពលោក​រង​ការ​វាយប្រហារ​ដោយ​មេរោគ​ប្រភេទ ថ្មី Covid-19 ហើយ​បាន​រាលដាល​ដល់​ប្រទេស​កម្ពុជា​ក្តី ក៏​មិន​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់ មុខរបរ​នេសាទ​ត្រី បង្គា និង​ផល​នេសាទ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ដែរ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​សកលលោក​បាន​ផ្ទុះ​មេរោគ​ប្រភេទ​ថ្មី Covid- 19 សកម្មភាព​របស់​ប្រជា​នេសាទ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​បន្ត​ការ​ចេញ​នេសាទ​លើ​ដែន សមុទ្រ​ហើយ​ទទួល​បាន​ផល​នេសាទ​មាន​លក្ខណៈ​ជា​ធម្មតា ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បាន ហើយ​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​នេសាទ មាន​រយៈពេល​យ៉ាង​យូរ​មួ​យស​ប្តា​ហ៍ ហើយ​ក្នុង មួយ​ថ្ងៃ​អាច​នេសាទ​ត្រី បង្គា និង មឹក បាន​ចាប់ពី ៦០០​គីឡូក្រាម ដល់ ២​តោន ហើយ​ក្នុង​រដូវ វស្សា​ការ​នេសាទ​ទទួល​បាន​ផល​នេសាទ​ច្រើន​ជាង​រដូវប្រាំង ។

ម្ចាស់​ទូក​នេសាទ​នៅ​កំពង់​ផែរ​ច្រក​ទំនប់​រលក ស្ថិត​ក្នុង​មណ្ឌល ៣ សង្កាត់​លេខ ១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ផល​ដែល​នេសាទ​បាន​មាន ទីផ្សារងាយ​លក់ដូរ ដោយសារ​មាន អ្នក​ចាំ​ទទួល​ទិញ​នៅ​លើ​ដែនសមុទ្រ​កន្លែង​នេសាទ​ផ្ទាល់ តែ​ម្តង​យក​មក​លក់​នៅ​ទីផ្សារ ។ ក្នុង​នោះ​បង្គា ក្តាមសេះ ប្រភេទ​លេខ ១ គិត​ជា​មធ្យម​ក្នុង ១​គី ឡូ​ក្រាម មាន​តម្លៃ​ពី ៤០០០០​រៀល ដល់ ៥០០០០​រៀល ។ ប្រភេទ​លេខ ២ ក្នុង ១​គីឡូក្រាម មាន​តម្លៃ​គិត​ជា​មធ្យម​ចាប់ពី ២៥០០០​រៀល ដល់ ៣០០០០​រៀល ។ ដោយឡែក​មឹក​ត្រី​មាន តម្លៃ​ជា​មធ្យម​ក្នុង ១​គីឡូក្រាម​មាន​តម្លៃ​ចន្លោះ​ពី ២៥០០០​រៀល ដល់ ៣០០០០​រៀល ទៅ​តាម ប្រភេទ​មឹក ។

អាជីវករ​លក់​ម្ហូប​ជា​ផល​នេសាទ​សមុទ្រ​បានឱ្យ​ដឹង​ដែរ​ថា ខណៈ​ដែល​មេរោគ Covid- 19 មានការ​ធូរស្បើយ​មិន​មាន​អ្នក​ឆ្លង​បន្ត​ទៀត ទីផ្សារ​ផល​នេសាទ​សមុទ្រ​ក៏​កាន់តែ​ល្អ​ប្រសើរ ឡើង​វិញ​ហើយ​ដែរ ។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៩​ខែមេសា ឆ្នាំ ២០២០​មកនេះ​ថា ប្រជា​នេសាទ​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​បញ្ហា​ប្រឈម​តិចតួច​លើ​កម្មករ​ដោយសារ​ទីផ្សារ​ការងារ​មាន​ច្រើន ។

លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន លោក គួ​ច ចម្រើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​និង​កំពុង​តែ​យកចិត្តទុកដាក់​តាម​ការ​ណែរ​នាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​បំផុស​យ៉ាង​សកម្ម​លើ​វិស័យ​កសិកម្ម​នៅ​តាម​មូលដ្ឋាន​ដូច​ជា​ការ​ដាំ​ដុះ​បន្លែ​ធម្មជាតិ ការ​ចិញ្ចឹម​ត្រី បង្គា ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ