ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើងស្គាល់បានតែពាក្យ​ថា​«មិត្តភក្តិ»​តែ​«ចិត្ត​មិត្តភក្តិ»​​គឺ​យើង​អត់​ស្គាល់ឡើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីយកជនសង្ស័យម្នាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ​រួចរាល់នោះ កម្លាំង​សមត្ថ​កិច្ច​​បាននាំខ្លួនទៅឃុំ ​ដើម្បី​កសាង​សំណុំរឿងតាមនិតិវិធី ។ យោងតាម​ការ​ឆ្លើយ​សារភាពក្នុងពេលធ្វើត្រាប់​ជនសង្ស័យ​រៀបរាប់ថា៖ ​ខ្លួនពិតជា​ធ្វើ​សកម្មភាពវាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​របស់​ជន​រងគ្រោះ​ពិតប្រាកដ​មែន ដោយ​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​…

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីយកជនសង្ស័យម្នាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ​រួចរាល់នោះ កម្លាំង​សមត្ថ​កិច្ច​​បាននាំខ្លួនទៅឃុំ ​ដើម្បី​កសាង​សំណុំរឿងតាមនិតិវិធី ។

យោងតាម​ការ​ឆ្លើយ​សារភាពក្នុងពេលធ្វើត្រាប់​ជនសង្ស័យ​រៀបរាប់ថា៖ ​ខ្លួនពិតជា​ធ្វើ​សកម្មភាពវាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​របស់​ជន​រងគ្រោះ​ពិតប្រាកដ​មែន ដោយ​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ ឱ្យមក​ជក់​ថ្នាំ​
ញៀន​ជាមួយ ។ ពេល​ជក់​រួច​ បំរុង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ខ្លួន​បាន​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​​៣​ដុំ​
ថ្ម​ បណ្តាលឱ្យ​ជន​រង​គ្រោះ​ដួល​ទៅ​ថ្ម ហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​សំដៅ​ទៅ​ក្រុង​ព្រះ​សីហ​នុ ដើម្បី​លក់​ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​ទិញ ព្រោះ​គ្មាន​ប័ណ្ណ​សំគាល់​(​កាត​គ្រី​) ទើប​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ។

តាម​ការ​ធ្វើ​ត្រាប់​សារភាព​ទៀត​​ថា ខ្លួន​បាន​ស្គាល់​មិត្ត​ភ​ក្តិ ដែល​ជា​ជន​រង​គ្រោះ​នេះ​ប្រមាណ​ជិត១ឆ្នាំ​មក​ហើយ ហើយ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ជិះ​ម៉ូតូ​ជាមួយ​ជន​រង​គ្រោះ មក​ចំណុច​ទីតាំង ​ដើម្បី​ជក់​គ្រឿង​ញៀន​នៅ​ម៉ោង​ប្រមាណ​ជា១០យប់​ថ្ងៃ​ទី២៧ ​មេសា​​ ​នេះ​ ស្រប​ពេល​ជាមួយ​គ្នា​នោះ ​ខ្លួន​បាន​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​បី​ដុំ​ថ្ម​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។​

ក្រោយ​ពី​សម្លាប់​ជន​រង​គ្រោះ​រួច​ ស្អែក​ឡើងខ្លួន​បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រក​កន្លែង​លក់​ តែ​ពុំ​មាន​អ្នក​ទិញ​ព្រោះ​ពុំ​មាន​កាត​គ្រី ក្រោយមក​ខ្លួន​ក៏​យក​ម៉ូតូ​យក​ទៅ​ទុក​ក្នុងផ្ទះ​របស់​ខ្លួន​វិញ​ រហូត​ដល់​ថ្ងៃ​ទី៣០ មេសា នេះ ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន​ដល់​ផ្ទះ​តែ​ម្ដង ។​ ​សកម្មភាព​ប្លន់​ម៉ូតូ​នេះ​ ត្រូវ​បាន​ជន​សង្ស័យ​​បញ្ជាក់​ថា យក​ម៉ូតូ​ទៅ​លក់​ដើម្បី​យក​លុយ​ទៅ​ឱ្យ​ម្ដាយ​បង់​អង្គការ​។ ​

សូមរំលឹកថា​ ​​ជនសង្ស័យជាប់​ពាក់ព័ន្ធ​បទល្មើស​មនុស្សឃាត​​​ខាងលើ ឈ្មោះ ចាន់ លី​ឈាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានទីលំនៅ​​ភូមិ​វាល​ធំ​ ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ហើយត្រូវ​បាន​សមត្ថកិច្ច​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី៣០ មេ​សា ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​ចំនួន​ពីរ​ថ្ងៃ​ទៅ​លើ​មិត្ត​របស់​ខ្លួន​ម្នាក់​ ឈ្មោះ​ថា​ត ភារៈ​ ភេទ​ប្រុស អាយុ១៩ឆ្នាំ មាន​ទីលំនៅ​ដូច​គ្នា ដើម្បី​​​ប្លន់​យក​ម៉ូតូ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ចស្រុក​ព្រៃ​នប់​ថា កាលពី​ថ្ងៃ​ទី២៩ ​មេ​សា ​នៅវេលា​ម៉ោង១៣​និង​០០​នាទី ស្ថិត​នៅ​ព្រៃ​ជើងភ្នំ​ថ្មដា ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ប្រ​ទះ​ឃើញ​សាកសព​ ។ ក្រោយ​ពី​ទទួល​​ព័ត៌មាន កំលាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ​សហការ​ជាមួយ​កំលាំង​ជំនាញ​នៃ​ស្នងការដ្ឋាន ន ប ខេត្ត​ព្រះ​សីហ​នុ អាវុធ​ស្រុក ប៉ុស្តិ៍ នគរបាល ពាក់ព័ន្ធ បាន​ចុះ​ទៅ ពិនិត្យ សាកសព​និង​កន្លែង​កើតហេតុឃើញ​ថា ស្ថានភាព​សពដេក​ផ្ងាស្នាមរបួស​ក្បាល​ផ្នែក​ខាងក្រោយ និង​ផ្នែក​ខាង​មុខ ស្លៀកខោ​ពណ៌​ស អត់​មាន​ពាក់អាវ​ទេ ។

តាម​ការ​បំភ្លឺ​​ម្តាយ​សព​ឈ្មោះ ចាន់ ដា អាយុ៤៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុបាន​ឲ្យ​ដឹង​ថា កូន​​​គាត់​ឈ្មោះ ផាត ភា​រះ ភេទប្រុស អាយុ១៩​ឆ្នាំ នៅ​វេលា​ម៉ោង២១ថ្ងៃ​ទី២៧ មេ​សា ​ បាន​សុំ​គាត់​ចេញពីផ្ទះ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 1H 9772 ព​ណ៌​ខ្មៅ ទៅ​ទិស​ខាងត្បូង​មួយ​ភ្លែត មុន​ពេល​សុំ​គាត់​ចាក​ចេញពីផ្ទះ​នោះ គឺ​មាន​គេ​តេ​ទូរស័ព្ទ​ហៅ​កូន​គាត់ កូន​របស់​គាត់​ប្រើ​ទូរស័ព្ទ​លេខ 070 702 815​ ។

​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ករណី​ខាងលើ គឺជា​ករណី​​(​ប្លន់​សម្លាប់​) ។​ ហើយ​សាកសព​ខាងលើ​កម្លាំង​ជំនាញ​បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ករណី ​នេះ​ កម្លាំ​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់ រហូត​មក​ថ្ងៃ​ទី៣០ មេសា វេលា​ម៉ោង ១៤ និង១៥​នាទី ទើប​យើង​កំណត់​មុខសញ្ញា​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ ចាន់ លី​ឈាង ភេទ​ប្រុស អាយុ១៨​ឆ្នាំ​ ជាកម្មករ​ជ្រៀកឈើ មាន​ទីលំនៅ​ភូមិជើងគោ ឃុំជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត ព្រះ​សីហ​នុ និង​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេរី​០១៩ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សី
ហ​នុ ១H .៩៩៧២ គឺជា​របស់​ជន​រងគ្រោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ