ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទោះមេរោគកូវីដ១៩អុកឡុក​ខ្លាំងយ៉ាង​ណា​ គ្រឿង​​សមុទ្រ​កាន់តែមាន​​​ទីផ្សារ​​ខ្ពស់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សង្កេតឃើញប្រជានេសាទសមុទ្រ​នៅ​ក្នុងខេត្ត​ព្រះ​សីហ​នុ នៅ​តែ​មាន​ទីផ្សារខ្ពស់ខ្លាំង ​បើ​ទោះបីជា​ពិភព​លោកកំពុង​រង​ការ​វាយប្រហារ ​ដោយសារ​​​មេរោគកូវីដ១៩ក្តី ។ ជួបជាមួយ​​អ្នកបើកបរ​ទូក​នេសាទ​​ប្រភេទទូក​កន្ទុយ​វែង​ម្នាក់ ​​​​ឈ្មោះ​ម៉ែ​ន ផល្លា…

ខេត្តព្រះសីហនុ ៖ សង្កេតឃើញប្រជានេសាទសមុទ្រ​នៅ​ក្នុងខេត្ត​ព្រះ​សីហ​នុ នៅ​តែ​មាន​ទីផ្សារខ្ពស់ខ្លាំង ​បើ​ទោះបីជា​ពិភព​លោកកំពុង​រង​ការ​វាយប្រហារ ​ដោយសារ​​​មេរោគកូវីដ១៩ក្តី ។

ជួបជាមួយ​​អ្នកបើកបរ​ទូក​នេសាទ​​ប្រភេទទូក​កន្ទុយ​វែង​ម្នាក់ ​​​​ឈ្មោះ​ម៉ែ​ន ផល្លា អាយុ​៤០​ឆ្នាំ រួម​និងកម្មករ​នៅ​លើ​ទូក​​៤​នាក់ទៀត​​ ដែល​កំពុងនេសាទ​​​លើ​ដែនសមុទ្រ​​បាន​ឱ្យ​កោះសន្តិភាព​​ដឹង​ កាលពី​​​ព្រឹក​ថ្ងៃ​ទី​២៩
មេ​សា​​ថា ​ទោះបីជា​ពិភពលោក​កំពុង​រង​ការ​វាយប្រហារ​ ដោយ​សង្គ្រាម​មេរោគ​ប្រភេទ​ថ្មី​កូវីដ១៩ ហើយ​មានការ​ចម្លង​មក​ពី​បណ្តា​ប្រទេស​ជិតខាង​​មក​ដល់​កម្ពុជា​ក្តី ក៏​មិន​បាន​បង្កប៉ះពាល់​ដល់​មុខរបរ​នេសាទ​ត្រី​ បង្គារ ​និង​ផល​នេសាទ​ជា​ច្រើនផ្សេងៗនោះទេ ​។

គាត់ឱ្យ​ដឹង​ទៀត​​ថា នៅ​ពេល​សាកលលោក​បាន​ផ្ទុះ​សង្គ្រាម​មេរោគ​ប្រភេទ​ថ្មី​​កូវីដ១៩​ សកម្មភាព​របស់​ប្រជា​​នេសាទ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ម្នាក់ៗនៅ​តែ​បន្ត​ការ​ចេញ​នេសាទ​លើ​ដែនសមុទ្រ​ ហើយ​ទទួល​បាន​ផល​នេសាទ​មាន​លក្ខណៈ​ជា​ធម្មតា ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ហើយ​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​នេសាទ មាន​រយៈពេល​យ៉ាង​យូរ​មួ​យស​ប្តា​ហ៍ ក្នុង​មួយ​ថ្ងៃ​អាច​បាន​ត្រី​ ​បង្គារ និង​មឹក​ពី​៦០០​គីឡូ​ ​ឬ​១​ដល់​២​តោន ហើយ​រដូវ​វស្សា​ការ​នេសាទ​ទទួល​បាន​ផល​នេសាទ​ច្រើន​ជាង​រដូវប្រាំង ។

ម្ចាស់​ទូក​នេសាទ​នៅ​កំពង់​ផែ​​ច្រក​ទំនប់​រលក ស្ថិត​ក្នុង​មណ្ឌល​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ផល​ដែល​នេសាទ​បាន​មាន​ទីផ្សារងាយ​លក់​ដូរ​ ដោយសារ​មាន អ្នក​ចាំ​ទទួល​ទិញ​នៅ​លើ​ដែនសមុទ្រ​កន្លែង​នេសាទ​ផ្ទាល់​តែ​ម្តង​ យក​មក​លក់​នៅ​ទីផ្សារ​។ ​ក្នុង​នោះ​ បង្គារ​ក្តាម​សេះ ប្រភេទ​លេខ​១ ​គិត​ជា​មធ្យម​ក្នុង​១​គីឡូ​​មាន​តម្លៃ​ពី​៤០០០០​ ដល់​៥០០០០​រៀល​ ។​ ប្រភេទ​លេខ​២​ក្នុង​១​គីឡូ​ មាន​តម្លៃ​គិត​ជា​មធ្យម​ចាប់ពី​២៥០០០​ ដល់​៣០០០០​រៀល​។ ​

ដោយឡែក ​មឹក​.​ត្រី​មាន​តម្លៃ​គិត​ជា​មធ្យម​ក្នុង​១​គីឡូ​​មាន​តម្លៃ​ចន្លោះ​ពី​២៥០០០ ​ដល់​៣០០០០​រៀល​ទៅ​តាម​ប្រភេទ​មឹក​។ អាជីវករ​លក់​ម្ហូប​ជា​ផល​នេសាទ​សមុទ្រ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខណៈ​ដែល​មេរោគ​​កូវីដ​១៩ មានការ​ធូរស្បើយ​មិន​មាន​អ្នក​ឆ្លង​បន្ត ទីផ្សា​ផល​នេសាទ​សមុទ្រ​​ក៏​​កាន់តែ​ល្អរ​ប្រសើរ​ឡើង​វិញ​ ជា​បណ្តើរ​ៗ​ហើយ​។

អត្ថបទសរសេរ ដោយ