ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Bill Gates ប្រកាស​ថា​លោក​នឹង​ផ្តោត​ស្មារតី​ទាំងស្រុង​លើ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

មូលនិធិ​សប្បុរសធម៌ Bill & Melinda Gates Foundation មាន​សម្បទាន​ច្រើន​ជាងគេ​លើ​លោក​ដែល​ស្មើ​ច្រើន​ជាង ៤០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​សម្រាប់​ដោះស្រាយ​ប​ញ្ហ​ហា​ភាព​ក្រៅ​ក្រ និង​សុខភាព​សាធារណៈ​ជុំវិញ​ពិភពលោក ។…

មូលនិធិ​សប្បុរសធម៌ Bill & Melinda Gates Foundation មាន​សម្បទាន​ច្រើន​ជាងគេ​លើ​លោក​ដែល​ស្មើ​ច្រើន​ជាង ៤០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​សម្រាប់​ដោះស្រាយ​ប​ញ្ហ​ហា​ភាព​ក្រៅ​ក្រ និង​សុខភាព​សាធារណៈ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មូលនិធិ​ខាងលើ​នឹង​ផ្តោត​ស្មារតី​ទាំងស្រុង​ទៅ​លើ​កូ​វី​ដ ១៩ ។

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​ប្រធាន​មូលនិធិ​ខាងលើ​បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​ខាងលើ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Financial Times ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​មូលនិធិ​ខាងលើ​ធ្វើការ​សម្រេចចិត្ត​ដូច្នេះ គឺ​មក​ពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​សាធារណៈ និង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ ។ លោក ហ្គេ​ត​ស៍ បាន​ប្រាប់​ដល់ Financial Times ថា លោក​ភ័យ​ព្រួយ​ថា​ការ​ផ្ទុះ​ជំងឺ​នេះ​នឹង​បង្ក​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ខាតបង់​រាប់​សិប​ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។

ដើម្បី​ជ​ចៀសវាង​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដូច​លោក​គិត ពិភពលោក​ត្រូវ​តែ​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ឬ​ព្យាយាម​រក​វ៉ាក់សាំង​ក្នុង​ពេល​ឆាប់​ៗ ។ ប៉ុន្តែ​ការ​សម្រេចចិត្ត​ក្នុង​ការ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​កូ​វី​ដ ១៩ នេះ​បង្ក​ឲ្យ​មូលនិធិ​ខាងលើ​កាត់​បន្ថយ​ការ​ខិតខំ​ក្នុង​ផ្នែក​ផ្សេង​ៗ​វិញ​ជា​ពិសេស​លើ​ការ​រក​ថ្នាំ​ព្យាបាល​ជំងឺអេដស៍​ជាដើម ។

ជាមួយនឹង​បទ​ពិសោធន៍​ក្នុង​ការ​ទប់ទល់​នឹង​ការ​គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ​អស់​រយៈពេល ២០​ឆ្នាំ​មកនេះ លោក ហ្គេ​ត​ស៍ ប្រៀប​បានជា​បុគ្គល​ក្រៅ​រដ្ឋាភិបាល​ម្នាក់​ដែល​ចេញ​មុខមាត់​ច្រើន​ជាងគេ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាក់ទិន​នឹង​គ្រោះ​មួយ​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ថែម​ទាំង​ធ្លាប់​បាន​ព្រមាន​ពិភពលោក​ជា​ច្រើន​ឆ្នាំ​មុន​ពី​គ្រោះកាច​សាហាវ​ស្រ​ដៀង​នេះ​ដែរ ។

យ៉ាងណា​ក្តី ចំណាប់អារម្មណ៍​របស់​លោក​លើ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​ចង្អុល​ទៅ​លោក​ថា​ជា​ជន​ពីក្រោយ​ការ​ផ្ទុះ​នៃ​ជម្ងឺ​កូ​វី​ដ ១៩ ទៅ​វិញ ។ ប៉ុន្តែ​លោក​បាន​ប្រាប់​ដល់ Financial Times ថា​លោក​មិន​បាន​ភ្ញាក់ផ្អើល​ទេ​ពេល​ឮ​ពី​រឿង​នេះ ។

មូលនិធិ​ខាងលើ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដែរ​ថា​ពួក​គេ​នឹង​បន្ត​ប្តេជ្ញា​ធ្វើការ​ក្នុង​ផ្នែក​កាត់​បន្ថយ​ជម្ងឺឆ្លង លុប​បំបាត់​ភាព​ក្រីក្រ និង​បង្កើន​គុណភាព​វិស័យ​អប់រំ​សាធារណៈ​ក្នុង​សហរដ្ឋអាមេរិក ។ ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​ប៉ះពាល់​ដល់​ការ​ខិតខំ​គ្រប់​ផ្នែក​របស់​មូលនិធិ ហើយ​វា​នឹង​បង្ក​ផល​ប៉ះពាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ