ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩សម្លា.ប់​ប្រជាជន​អា​មេ​រិ​ក​ច្រើន​ជាង​សង្គ្រាម​រយៈពេល​១០​ឆ្នាំ​ជាមួយវៀត​ណាម

3 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​មិន​ដល់​៣​ខែ​ផង មាន​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ជម្ងឺ​កូ​វី​ដ​១៩​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​។ នេះ​បើ​យោង​តាម​តួលេខ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ពី​សាកលវិទ្យាល័យ Johns Hopkins…

សហរដ្ឋ​អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​មិន​ដល់​៣​ខែ​ផង មាន​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ជម្ងឺ​កូ​វី​ដ​១៩​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​។ នេះ​បើ​យោង​តាម​តួលេខ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។

ចំនួន​អ្នក​ស្លាប់​របស់​អា​មេ​រិ​ក​នៅ​ក្នុង​សង្គ្រាម​វៀតណាម​មាន​ចំនួន ៥៨,២២០​នាក់​ដោយ​ការ​ប្រយុទ្ធ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។

យោង​តាម​របាយការណ៍​សរុប​នៃ​ករណី​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក បានឱ្យ​ដឹង​ថា ករណី​ស្លាប់​សរុប​ត្រឹមតែ​៨២​ថ្ងៃ គឺ​មាន​ចំនួន ៥៨,៣៦៥​នាក់​។ នេះ​គឺ​គ្រាន់តែ​៨២​ថ្ងៃ​ប៉ុណ្ណោះ គឺ​លើស​ចំនួន​ដែល​ស្លាប់​ដោយ​សង្គ្រាម​១០​ឆ្នាំ​បាត់​ទៅ​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អា​មេ​រិ​ក​មាន​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ដំបូង​គេ​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ហើយ​មក​ដល់​ពេល​នេះ​មាន​ករណី​ឆ្លង​សរុប ១,០៣៥,៤៥៤​ករណី ករណី​ឆ្លង​ថ្មី ២៥,០៩៨​ករណី ករណី​ស្លាប់​សរុប ៥៩,២៥២​ករណី ករណី​ស្លាប់​ថ្មី ២,៤៥៦​ករណី និង​ករណី​ជា​សះស្បើយ​សរុប​១៤២,១៦២​ករណី​៕ (យោង​តាម​ប្រភពពី​ edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ