ខេត្តកំពត ៖ ប្តីប្រពន្ធ២នាក់ ត្រូវជនមិនស្គាល់មុខឡើងកាប់ប្រហារដល់លើផ្ទះ បណ្តាលឱ្យប្តីស្លាប់ក្នុងថ្លុកឈាម ឯប្រពន្ធរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីឃាតកម្មដ៏សាហាវនេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៣ តុលា ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ។
បុរសជាប្តីដែលស្លាប់ឈ្មោះ អេង សេង អាយុ៥៦ឆ្នាំ ត្រូវឃាតករកាប់ចំ៩កន្លែងស្លាប់ក្នុងថ្លុកឈាម ចំណែកប្រពន្ធឈ្មោះ សៀន សារិន អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ។
អធិការនគរបាលស្រុកឈូក លោក សំរិទ្ធ សិលាវិបុល បានឱ្យដឹងថា ករណីឃាតកម្មនេះ នៅមិនទាន់ដឹងថាពាក់ព័ន្ធរឿងអ្វីនោះនៅឡើយទេ តែសង្ស័យជារឿងគំនុំ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីវែកមុខឃាតករយកមកផ្តន្ទាទោសតាមច្បាប់ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ