ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាកាស​ស៊ី​រី​កម្ទេច​យន្តហោះ​ប្រដេញ​ពីរ​គ្រឿង​ដែល​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​យក​បាន

9 ឆ្នាំ មុន

ប្រភព​យោធា​ស៊ី​រី​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា ថា កងទ័ពអាកាស​ស៊ី​រី បាន​កម្ទេច​យន្តហោះ​ប្រដេញ​២​គ្រឿង​នៅ​ប្រើ​កើត​ដែល​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​យក​បាន​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​មួយ ស្ថិត​នៅ​ជិត​ក្រុង​អា​ឡែ​ប ភាគ​ពាយ័ព្យ​ប្រទេស ។

ប្រភព​យោធា​ស៊ី​រី​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា ថា កងទ័ពអាកាស​ស៊ី​រី បាន​កម្ទេច​យន្តហោះ​ប្រដេញ​២​គ្រឿង​នៅ​ប្រើ​កើត​ដែល​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​យក​បាន​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​មួយ ស្ថិត​នៅ​ជិត​ក្រុង​អា​ឡែ​ប ភាគ​ពាយ័ព្យ​ប្រទេស ។

យោង​តាម​ប្រភព​នោះ​ថា យន្តហោះ​ប្រយុទ្ធ​ទាំង​២​គ្រឿង​នោះ​ជា​យន្តហោះ​ចាស់​ដែល​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​យក​បាន​នៅ​មូលដ្ឋាន​អាកាសចរណ៍ Al-Jarrah ជិត​ក្រុង​អា​ឡែ​ប ។ សរុប​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ដណ្តើម​យក​បាន​យន្តហោះ​ប្រដេញ​ចាស់​ៗ៣​គ្រឿង​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​នេះ ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​សាកល្បង​ប្រើប្រាស់​យន្តហោះ​ទាំងនោះ ក៏​ប៉ុន្តែ​កងទ័ពអាកាស​ស៊ី​រី​បាន​ធ្វើការ​វាយ​ប្រហារ​ភ្លាម​ៗ ហើយ​កម្ទេច​យន្តហោះ​២​គ្រឿង នៅ​ព្រ​លាន​យន្តហោះ​នៃ​មូលដ្ឋាន Al-Jarrah ចំណែក​យន្តហោះ​ទី​៣ ត្រូវ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​លាក់​ទុក ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ស្និទ្ធ​ពួក​ប្រឆាំង​ស៊ី​រី មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដែល​មាន​បណ្តាញ​ពួក​អ្នក​សង្កេតការណ៍​នៅ​លើ​ទីលាន​ផ្ទាល់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៧ តុលា កន្លង​មកនេះ​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​មាន​យន្តហោះ​ប្រយុទ្ធ​៣​គ្រឿង ធុន Mig-21 និង​ធុន Mig-23 ដែល​អាច​ហោះហើរ​បាន ហើយ​ត្រៀម​ប្រើប្រាស់​នៅ​ភាគ​ខាងជើង​ស៊ី​រី ។OSDH ក៏​អះអាង​ផង​ដែរ​ថា បណ្តា​អតីត​នាយទាហាន​នៃ​កងទ័ព​របស់​អតីត​ប្រធានាធិបតី​អុ​ី​រ៉ា​ក់ លោក សា​ដាម ហ៊ូ​សេន ដែល​ចូល​បម្រើ​ក្នុង​ជួរ​របស់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម បច្ចុប្បន្ន​កំពុង​បណ្តុះបណ្តាល​បណ្តា​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នៅ​តាម​មូលដ្ឋាន​យោធា​ស៊ី​រី​ទាំងឡាយ​នៅ​ខេត្ត​រ៉ា​កា និង​អា​ឡែ​ប ភាគ​ខាងជើង ប្រទេស​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​នោះ ។ ពួក​យុទ្ធ​ជន​រដ្ឋ​អ៊ិ​ស្លា​ម ទទួល​ការ​បណ្តុះបណ្តាល​បើក​យន្តហោះ​ប្រដេញ​នៅ​មូលដ្ឋាន Al-Jarrah ដែល​ពួក​ជី​ហា​ដ​យក​ធ្វើ​ជា​ជំរំ​ហ្វឹកហ្វឺន ៕