ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ព្រមាន​ប្រសិនជា​ព្យុះ​ប្រមោយ​​ដំរី​នេះ​ វា​កំពុង​បង្ហាញខ្លួន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្យុះ​ប្រមោយដំរី​បានបង្ហាញខ្លួន​នៅ​លើ​ផ្ទៃសមុទ្រ ម្តុំ​ពយ​យាយ​ម៉ៅ ជិតភូមិ​កោះ​ តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ងកាលពី​រសៀល​ថ្ងៃ​២៥ ​មេសា​ កន្លង​មកនេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្យុះ​ប្រមោយដំរី​បានបង្ហាញខ្លួន​នៅ​លើ​ផ្ទៃសមុទ្រ ម្តុំ​ពយ​យាយ​ម៉ៅ ជិតភូមិ​កោះ​ តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ងកាលពី​រសៀល​ថ្ងៃ​២៥ ​មេសា​ កន្លង​មកនេះ ។ តាម​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​និយាយ​ថា ជា​សំណា​ង​ល្អ​ដែល​ព្យុះ​នេះ​ មិន​បាន​វាយប្រហារ​ប៉ះ​ចំ​ទូក​នេសាទ ទូក​ទេសចរណ៍ ឬ​ភូមិឋាន​ពលរដ្ឋ​នៅ​លើ​កោះ​ទេ ហាក់ដូច​មានសំណាង​ណាស់ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ព្រមាន​ថា ក្នុង​ករណី​ដែល​ព្យុះ​នេះ ​បង្ហាញខ្លួន​លើ​សមុទ្រ សុំ​ឲ្យ​ពលរដ្ឋ​នៅ​លើ​ទូក​នេសាទ ឬ​ទូក​ទេសចរណ៍​មើល​ដំណើរ​ព្យុះ និង​ព្យាយាម​គេច​ចេញពី​គន្លង​ផ្លូវ​ដែល​ព្យុះ​នេះ​ ធ្វើ​ដំណើរ ដើម្បី​រួច​ផុត​ពី​ការ​វាយប្រហារ​របស់​ព្យុះ​នេះ បង្ការ​កុំឲ្យ​មាន​គ្រោះថ្នាក់ ។ ព្យុះ​ប្រមោយដំរី​នេះ​ជា​ព្យុះ​សាហាវ​មួយ ដែល​អាច​វាយប្រហារ​ពន្លិច ឬ​បំបែក​ទូក ហើយ​បើ​វា​កើត​មាននៅ​លើគោក​ក្បែរ​ឆ្នេរ អាច​វាយប្រហារ​ដល់​ផ្ទះសម្បែង ឬ​អាយុជីវិត​មនុស្ស​បាន​គ្រប់ពេល ។

ព្យុះ​ប្រមោយដំរី​ធ្លាប់​បាន​បំផ្លាញ​ផ្ទះ​២២​ខ្នង បុរស​ម្នាក់​ស្លាប់​និង​បង្ក​ជា​ទឹក​រលក​កម្ពស់​៥​ម៉ែ​ត្រក​បង្កើត​មហន្តរាយ​ធំ​កាលពី​៥​ឆ្នាំ​មុន
​គួរ​កត់​សម្គាល់ថា វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១០ គឺ​៥​ឆ្នាំ​កន្លង​ទៅ​នៅ​ចំណុច​ផែ​លេខ​១៨ ទំនប់​រលក ស្ថិត​ក្នុង​ក្រុម​ទី​២៤ ភូមិ​ទី​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខ្យល់ព្យុះ​ប្រមោយដំរី​ដ៏​ខ្លាំង​មួយ​បាន​បោកបក់​យ៉ាង​ខ្លាំងក្លា​បង្ក​ឱ្យ​ខូចខាត​ដល់​លំនៅ​ឋាន​តូច​ធំ​ចំនួន​២២​ខ្នង​ក្នុង​នោះ​ខូចខាត​ទាំង​ស្រុក​៦​ខ្នង ។ តាម​ប្រជាពលរដ្ឋ​ដែល​សុទ្ធ​សឹង ជា​អ្នកនេសាទ​សមុទ្រ​និយាយ​ថា ភ្លៀង​បាន​ចាប់ផ្ដើម​ធ្លាក់​ចុះ​បាន​បន្ដិច ក៏​ស្រាប់តែ​មាន​ព្យុះ​បោកបក់​យ៉ាង​ខ្លាំង គឺ​ព្យុះ​ប្រមោយដំរី​។ ចំណែក​ទឹកសមុទ្រ​មានកំ​ពស់​ពី​៥​ទៅ​៧​ម៉ែត្រ គួរ​ឱ្យ​រន្ធត់​សម្រាប់់​អ្នកនេសាទ ។

ក្នុង​ហេតុការណ៍​កាល​ណោះ​បង្ក​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ បាត់បង់​ជីវិត ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយសារ​តែ​សន្លឹក​ស័ង្កសី​បាន​ប៉ើង​មក​ត្រូវ ចំ​កញ្ចឹងក​ផ្នែក​ខាងស្ដាំ ខណៈ​ពេល​គាត់​បាន​រត់ឡើង​ពី​ទូក​សំដៅ​ទៅ​ផ្ទះ ដើម្បី​មើល​កូន ចៅ​ពេល​មាន​ព្យុះ​កំណាច​បោកបក់ ។ បុរស​រង​គ្រោះ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ចំការ​ចេក​ភ្លាម​ៗ​ដែរ តែ​គ្រូពេទ្យ​និយាយ​ថា របួស​នោះ​ហួស​លទ្ធភាព​សង្គ្រោះ ព្រោះ​បាន​ដាច់​សរសៃ​ធំ​បណ្ដាល​ឱ្យ​មាន​ឈាម​ហូរ​មិន​ឈប់​ឈរ ។

អាជ្ញា​ធរមាន​លោក​អភិបាលក្រុង ប៉ូលិស ប៉េ​អឹ​ម និង​មន្ដ្រី​ការងារ​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ចាត់វិធានការ​សង្គ្រោះ ជា​ពិសេស​បាន​ខ្នះខ្នែង​ផ្ដល់​សម្ភារ គ្រឿង ឧបភោគបរិភោគ​ទៅ​ដល់​អ្នក​រង​គ្រោះ​ដោយ សារ​ខ្យល់ព្យុះ​នេះ ៕

អត្ថបទសរសេរ ដោយ