លោក ស ថេត ៖ ចាប់ផ្តើម រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ឧសភា ខាងមុខនេះតទៅ
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ០១ ឧសភា ២០២០ ខាងមុននេះតទៅ…
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ០១ ឧសភា ២០២០ ខាងមុននេះតទៅ…
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ០១ ឧសភា ២០២០ ខាងមុននេះតទៅ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នឹងចាប់ផ្ដើម អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ក៏ដូចជាការជៀសផុតពីការផាកពិន័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ។
គ្រប់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ ហើយយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករយ:ពេល ៣ថ្ងៃ ៕
ចែករំលែកព័តមាននេះ