ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពិធី​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី សាលា​ខណ្ឌដូនពេញ​បា.ញ់​ទឹក​លាង​សំអាត​ច្រាំង​ទន្លេ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​នៃ​ពិធី​ប្រារព្ធ​ខួប១០ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិរបស់​ព្រះករុណា​ ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី (២៩ តុលា ២០០៤-២៩ តុលា ២០១៤) ដែលនឹង​​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩​ តុលា ខាង​មុខ​នេះ ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​​លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តាប់ធ្នាប់​

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​នៃ​ពិធី​ប្រារព្ធ​ខួប១០ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិរបស់​ព្រះករុណា​ ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី (២៩ តុលា ២០០៤-២៩ តុលា ២០១៤) ដែលនឹង​​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩​ តុលា ខាង​មុខ​នេះ ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​​លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តាប់ធ្នាប់​ និង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ធ្វើការ​បាញ់​ទឹក​លាង​សំអាត​តាម​ច្រាំង​ទន្លេ​និង​កា​រ៉ូឡា​ចាប់​ពីមុខ​ព្រះ​បរមរាជវាំង​ដល់​ផ្សារ​រាត្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៤ ។

លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​នៅ​​សល់​តែ​រយៈពេល​៨​ថ្ងៃ​ទៀត​ប៉ុ​​ណ្ណោះ​ នៅ​មុខ​ព្រះរ​បម​រាជវាំង​បានរៀបចំ​ព្រះរាជ​ពិធី​រាជាភិសេក ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ខួប១០ឆ្នាំ នា​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាលនឹង​រៀបចំ​ពិធីបុណ្យ​ខុស​ពី​ឆ្នាំ​មុន​ៗ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៩​ តុលា នឹង​មាន​មិ​ទ្ទិញ​មហាជន មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង២ម៉ឺន​នាក់ មាន​មហាជន​ពី​គ្រប់​ខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំង៣ កង​នគរបាល កងរាជអាវុធហត្ថ យុវជន​កាកបាទក្រហម កាយឫទ្ធិ​​ និង​ឥស្សរជន​ថ្នាក់ដឹកនាំ​រដ្ឋ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​តំណាង​រាជធានី ខេត្ត​ទាំង ២៥ ។

ដើម្បី​រក្សា​អនាម័យ​ បរិស្ថាន​ និង​យោង​តាម​ការ​​ចង្អុលបង្ហាញ​ពី​លោក​អភិបាល​ខណ្ឌ​ក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​នៃ​ពិធី​ប្រារព្ធ​ខួប១០ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិ របស់​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ( ២៩ តុលា ២០០៤ – ២៩ តុលា ២០១៤)  កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​បាន​ធ្វើ​ការ​បាញ់​ទឹក​លាង​សំអាត​ច្រាំង​ទន្លេ​ និង​កា​រ៉ូ​ឡា​ចាប់​ពីមុខ​ព្រះ​បរមរាជវាំង​រហូត​ដល់​ផ្សារ​រាត្រី​ហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​សាលា​ខណ្ឌ​ដូន​ពេញ​​បាញ់​ទឹក​លាង​ច្រាំង​ទន្លេ​នោះ ៕​