ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Nestle បោះទុន​វិនិយោគ​450​លាន​ដុល្លារ​នៅ​វៀតណាម

9 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ បណ្តាញ​ព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Nestle របស់​ស្វ៊ី​សបាន​បណ្តាក់ទុន​វិនិយោគ​បន្ថែមចំនួន​៣៧​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត នៅ​ក្នុង​ខេត្ត Dong Nai ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ដែល​នាំ​ឱ្យ​ទុន​វិនិយោគ​សរុប​មាន​ចំនួន​៤៥០​លាន​ដុល្លារ ។

ចំណែក​ការ​បោះ​ដើមទុន​ប្រកប​មុខ​ជំនួញ​នេះ គឺ​ផ្តោត​ទៅ​លើ​គម្រោង​ថ្មី ដែល​នឹង​សាងសង់​រោងចក្រ​មួយ​ក្នុង​តំបន់ឧស្សាហកម្ម Amata ក្នុង​ទិស​ដៅ​បង្កើត​សមត្ថភាព​ផ្គត់ផ្គង់​ទេ្វ​ដង​នៃ​ផលិតផល​មី​ទ្បូ ក្នុង​ទីផ្សារ​វៀតណាម ។ វា​គឺជា​រោងចក្រ​ទី​៤​ហើយ របស់​ក្រុមហ៊ុន​នៅ​ក្នុង​ខេត្ត Dong Nai ។

ក្នុង​នោះ​គឺ​គេ​រាប់​បញ្ចូល​គ្រឹះស្ថាន​ផលិតផល​កាហ្វេ​ចំនួន​ពីរ​ក្នុង​តំបន់​សេដ្ឋកិច្ច Bien Hoa និង Long Binh ដែល​ជាទី​តាំង​ផលិតកម្ម​ភេសជ្ជៈ​មានឱជារស​ក្នុង​បណ្តាញ​តំបន់​សេដ្ឋកិច្ច Amata ។  ក្រៅពី​នេះ ក្រុមហ៊ុន Nestle មាន​រោងចក្រ​ពីរ​ផ្សេង​ទៀត ដែល​ជា​កន្លែង​ផលិត​ទឹករ៉ែ​ធម្មជាតិ​ច្រក​ដប​នៅ​ក្នុង​ខេត្ត​ទ្បុ​ង​អាន និង Hung Yen ៕
    ​   ​