ខេត្តត្បូងឃ្មុំ ៖ មុននេះអ្នកស្រុកតំបែរជាង៧០នាក់ បានពុលត្រសក់ត្រាំមិនទាន់ នឹងបាត់ធំក្លិនផងឥឡូវបែរជាមានអ្នកពុលពងគីង្គក់ លើសមាជិកគ្រួសារអ្នករក្រីក្រចំនួន៤នាក់នៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ។ ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង១០ ព្រឹកថ្ងៃទី ២០ តុលា ២០១៤ បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតពុលមានអាការៈធ្ងន់ ត្រូវបានក្រុមសាច់ញាតិដឹកបញ្ជូនទៅស ង្រ្គោះនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា អ្នកដែលស្លាប់ដោយការទទួលទានគីង្គក់ស្លាប់នោះឈ្មោះ ទឹង ប៉ោង ភេទស្រី អាយុ ១៨ឆ្នាំ និងសមាជិក៣នាក់ទៀតដែលពុលធ្ងន់មាន១. បី្តឈ្មោះ រុំ រ៉ា អាយុ ២៨ឆ្នាំ ២.ឈ្មោះ ទឹង ទូ ភេទប្រុស ១៥ឆ្នាំ ៣.ឈ្មោះទឹង និត ភេទប្រុស អាយុ១១ ឆ្នាំ ។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត មានប្រសាសន៍បន្តថា នៅពេលមុនកើតហេតុគេបានឃើញសមាជិកក្រុមគ្រួសារខាងលើ នាំគ្នាទទួលបានអាហារជុំគ្នា នាព្រឹកថ្ងៃទី ២០ តុលាជាមួយនឹងម្ហូបគង្គីក់ ។ បន្តិចក្រោយមកស្រាប់តែឃើញស្រ្តីជាប្រពន្ធ ពុលស្លាប់មុនគេនិងប្តីព្រមទាំងប្អូនថ្លៃពីរនាក់ទៀតពុលងើងើធ្ងន់ធ្ងរ ត្រូវបានសាក់ញាតិដឹកតាមរថយន្ត មកសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ផងដែរ ។
ហើយបើតាមសមត្ថកិច្ចមូលដ្ឋានវិញបានប្រាប់ឲ្យដឹងដែរថា នៅល្ងាចថ្ងៃទី១៩ តុលា ភ្លៀងបានបង្អុរធ្លាក់មកជាខ្លាំងលើភូមិស្វាយកាំបិត ហើយត្រូវបានប្តីរបស់អ្នកស្លាប់បានទៅដើរឆ្លុះចាប់គង្គក់ បានជាច្រើនក្បាលសំរាប់យកមកធ្វើម្ហូប ។ ស្របពេលមកដល់ព្រឹកថ្ងៃទី២០ តុលា ក៏បានពន្លាត់គីង្គក់ទាំងនោះចំអិនធ្វើម្ហូបតែធ្វើមិនបានស្អាតមានជាប់ពង លុះពេលហូបទើបជាហេតុ បណ្តាលឲ្យពុលស្លាប់យ៉ាងដូច្នេះនោះ ។ សមាជិកក្រុមគ្រួសារទាំង៣នាក់នោះ កំពុងស្ថិតក្នុងការសង្រ្គោះពីសំណាក់គ្រូពេទ្យ។
ចែករំលែកព័តមាននេះ