ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនបាន​ពីស្ទឹងត្រែង មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បា.ញ់​សម្លា.ប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី

4 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ជាបឋម​បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា​នេះ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ជាបឋម​បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា​នេះ ក្នុង​ព្រៃ​មួយ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​កោះ​ឧកញ៉ា​តី ដោយ​ខ្មាន់កាំភ្លើង​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាន​បាញ់​សម្លាប់​បុរស​ម្នាក់ ត្រូវជា​ប្អូនថ្លៃ​របស់​ខ្លួន កើតឡើង​នៅ​ម៉ោង​១៨ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យ​មានឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ ។

សូម​រម្លឹក​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ