ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ថា អ្នក​មាន​​ឆន្ទៈ​ហាត់​ពិតប្រាកដ​ដូច​ជា​លំបាក​បន្តិច​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ហែម គិរី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​សហព័ន្ធ​របស់​លោក​ក៏​មិន​ខុស​ពី​សហព័ន្ធ​នានា​ដែរ​គឺ​សុទ្ធតែ​ត្រូវ​រំខាន​ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម​ Covid-19 ធ្វើ​ឱ្យ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ដែល​មាន​មនុស្ស​ច្រើន​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដោយ​ឱ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ​ជា​លក្ខណៈ​ឯកជនដូច​សហព័ន្ធ​ផ្សេង​ៗ​ទៀត​ដែរ​។ ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់​តាម​ផ្ទះ​លោក​ហែម គិរី…

រាជធានី​ភ្នំពេញ ៖ លោក​ហែម គិរី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​សហព័ន្ធ​របស់​លោក​ក៏​មិន​ខុស​ពី​សហព័ន្ធ​នានា​ដែរ​គឺ​សុទ្ធតែ​ត្រូវ​រំខាន​ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម​ Covid-19 ធ្វើ​ឱ្យ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ដែល​មាន​មនុស្ស​ច្រើន​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដោយ​ឱ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ​ជា​លក្ខណៈ​ឯកជនដូច​សហព័ន្ធ​ផ្សេង​ៗ​ទៀត​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់​តាម​ផ្ទះ​លោក​ហែម គិរី ប្រាប់​ថា សម្រាប់​អ្នក​ដែល​មិនមែន​រស់ នៅ​តំបន់​ទន្លេ ព្រែក ឬ​ស្ទឹង​នោះ ពួក​គេ​ហាត់​នៅ​លើគោក​ដើម្បី​រក្សា​កម្លាំង និង​ចលនា​ប៉ុណ្ណោះ ។

ចំពោះ​អ្នក​ដែល​រស់នៅ​តាម​តំបន់​ដែល​មាន​ស្ទឹង ទន្លេ ព្រែក​នោះ ក្រៅពី​ហាត់​លើគោក​គេ​មានទឹក​សម្រាប់​អនុវត្តន៍​ផ្ទាល់ ។ ទោះជា​យ៉ាងណា​លោក​ទទួលស្គាល់​ថា ការ​ហ្វឹកហាត់​បែប​នេះ​មិនសូវ​មានគុណ​ភាព​នោះ​ទេ តែ​សហព័ន្ធ​គ្មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​នេះ​ទេ ។

សហព័ន្ធ​បាន​កំណត់​ឲ្យ​គ្រូបង្វឹក​ផ្ញើ​កម្មវិធី​ហ្វឹកហាត់​ដល់​ពួក​គេ​រាល់ថ្ងៃ ព្រមទាំង​កំណត់​ម៉ោង​ហ្វឹកហាត់​ហើយ​សហព័ន្ធ​តាមដាន​ការ​ហ្វឹកហាត់​របស់​ពួក​គេ​តាម​រយៈ​វី​ដេ​អូ ដោយ​សហព័ន្ធ​កំណត់​ពេលវេលា​នៃ​ការ​ផ្ញើ​វី​ដេ​អូ​ហ្វឹកហាត់​នោះ​មក ។​ជាមួយ​គ្នា​នេះ​លោក​បាន​គិត​ថា សម្រាប់​អ្នក​ស្មោះត្រង់​ និង​មាន​ឆន្ទៈ​ពិតប្រាកដ​នោះ​គេ​នឹង​ហាត់​តាម​គ្រប់ការ​ណែនាំ​របស់​គ្រូ ប៉ុន្តែ​លោក​ជឿ​ថា អ្នកមាន​ឆន្ទៈ​ពិតប្រាកដ​ដូច​ជា​លំបាក​បន្តិច​ហើយ​។

លោក​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​រូប​នេះ ក៏​បាន​រៀបរាប់​ប្រាប់​ពី​ការងារមួយ​ចំនួន​ដែល​សហព័ន្ធ​បាន​និង​កំពុង​ជួប​ប្រទះ​ផង​ដែរ​ដូច​ជា សម្រាប់​ឆ្នាំ​នេះ​សហព័ន្ធ​មិន​មាន​ព្រឹត្តិ​​ការណ៍​នៅ​ក្រៅប្រទេស​ច្រើន​នោះ​ទេ ខណៈ​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ចំនួន​២​គឺ​មួយ​ត្រូវ​បាន ខាក​ខាន និង​មួយទៀត​ត្រូវ​បាន​ពន្យារពេល ។

ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ​មួយ​ដែល​គេ​ប្រសិទ្ធនាម​ថា ការ​ប្រកួត​ហែល​ទឹក​ដណ្ដើម​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ដែល​តែងតែ​រៀបចំ​ឡើង​នៅ​រៀង​រាល់​ឆ្នាំ​ក្នុង​ខែកុម្ភៈ​នោះ​ត្រូវ​បាន​ខកខាន​បាត់​ហើយ ប៉ុន្តែ​បើសិនជា​ជំងឺឆ្លងCovid-19​ឆាប់​សាបរលាប​ទៅ​វិញ​នោះ លោកនឹង​ខិតខំ​រៀបចំ​ឲ្យ​បាន​នៅ​ក្នុងឆ្នាំនេះ ។

ព្រឹត្តិការណ៍​មួយទៀត​គឺ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ដែល​លោក​គ្រោង​ធ្វើ​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ផ្ដើម​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២០នោះ​ក៏​ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ខែសីហា​ក្នុង​ឆ្នាំ​ដដែល​ដែរ ប៉ុន្តែ​ប្រសិនបើ​ការ​រាតត្បាតរបស់​ជំងឺឆ្លង​Covid-19​នៅ​តែ​អូស​បន្លាយ​នោះ​អ្វី​ៗ​នឹង​ត្រូវ​ប្រែប្រួល​ទៀត​ជា​មិន​ខាន ។

វគ្គ​នេះ​នឹង​ចំណាយ​ដោយ​ថវិកា​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ចំពោះ​គ្រូឧទ្ទេស​លោកគ្រោង​អញ្ជើញ​គ្រូ​មក​ពី​សហព័ន្ធ​កីឡា​អន្តរជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ