ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលទាន​វីតាមីន D គ្រប់គ្រាន់​មាន​អត្ថប្រយោជន៍​ថែរក្សា​កំហាប់​ឆ្អឹង​រឹង​មាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ទទួលទាន​វីតាមីន D បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ក្នុង​ការ​ថែរក្សា​កំហាប់​ឆ្អឹង តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ទទួលទាន​វីតាមីន D តែ​មួយ​មុខ​ក៏​មិន​អាច​ការពារ​ឆ្អឹង​ឱ្យ​រឹង​មាំ​បាន​យូរអង្វែង​ដែរ ដូច្នេះ​វា​ទាមទារ​ការ​ព្យាបាល​ពី​ប្រភព​ផ្សេង​ទៀត រួម​បញ្ចូល​គ្នា ទើប​ធ្វើ​ឱ្យ​ឆ្អឹង​ល្អ​ប្រសើរ ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក

រាជធានី​ភ្នំពេញ ៖ ការ​ទទួលទាន​វីតាមីន D បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ក្នុង​ការ​ថែរក្សា​កំហាប់​ឆ្អឹង តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ទទួលទាន​វីតាមីន D តែ​មួយ​មុខ​ក៏​មិន​អាច​ការពារ​ឆ្អឹង​ឱ្យ​រឹង​មាំ​បាន​យូរអង្វែង​ដែរ ដូច្នេះ​វា​ទាមទារ​ការ​ព្យាបាល​ពី​ប្រភព​ផ្សេង​ទៀត រួម​បញ្ចូល​គ្នា ទើប​ធ្វើ​ឱ្យ​ឆ្អឹង​ល្អ​ប្រសើរ ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២ បាន​ថ្លែង​ថា សារ​ប្រយោជន៍​របស់​វីតាមីន D មាន​៖

-​ជួ​​យ​សម្រួល​ដល់​ការ​ស្រូប​យកជាតិ​កាល់ស្យូម ដែល​បាន​មក​ពី​ចំណីអាហារ​ពី​ក្នុង​ពោះវៀន
-​កង្វះ​ជាតិ​វីតាមីន D អាច​បណ្តាល​ឱ្យ​ឆ្អឹង​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង 
-​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ទទួលទាន​វីតាមីន D និង​ជាតិ​កាល់ស្យូម​បាន​គ្រប់គ្រាន់​អាច​បង្កើន​កំហាប់​របស់​ឆ្អឹង​ឱ្យ​រឹង​មាំ និង​កាត់​បន្ថយ​ការ​បាក់ឆ្អឹង​ចំពោះ​ស្ត្រី​អស់​រដូវ ។

ប្រភព​នៃ​វីតាមីន D បាន​មក​ពី​ចំណីអាហារ និង​ស្បែក ។ ការ​ផលិត​វីតាមីន D ដោយ​ស្បែក​ពឹងផ្អែក​ទៅ​លើ​ការ​ស្រូប​យក​កាំរស្មី​ពី​ព្រះអាទិត្យ ។ មនុស្ស​រស់នៅ​តំបន់​មាន​កម្តៅ​ខ្លាំង​ពី​ព្រះអាទិត្យ (​ប្រទេស​ក្នុង​តំបន់​អេក្វាទ័រ​) អាច​បញ្ចេញ​វីតាមីន D តាម​រយៈ​ស្បែក​បាន​យ៉ាង​បរិបូណ៌ ។ ផ្ទុយ​ទៅ​វិញ ការ​ទទួល​កម្តៅ​ព្រះអាទិត្យ​មិន​បាន​គ្រប់គ្រាន់ បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​កង្វះ​ជាតិ​វីតាមីន​D ។ ដូច្នេះ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​វីតាមីន D មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួក​គេ ។ គួរ​ឱ្យ​សោកស្តាយ​ដែរ សម្រាប់​ប្រជាជន​អា​មេ​រិ​ក តាម​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នកជំងឺ​ប្រហែលជា​៥៧% ទទួលទាន​វីតាមីន D មិន​បាន​គ្រប់គ្រាន់​ជា​ហេតុ​ប្រឈម​នឹង​ហានិភ័យ​សព្វបែបយ៉ាង ។

បរិមាណ​ជាតិ​វីតាមីន D ដែល​អ្នក​ត្រូវការ​ប្រចាំ​ថ្ងៃ​៖
-​សម្រាប់​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​៧១​ឆ្នាំ​ទ្បើ​ង​ទៅ ត្រូវការ​វីតាមីន D ក្នុង​បរិមាណ​៨០០ LU/d
-​សម្រាប់​ក្មេង​ទូទៅ ត្រូវការ​វីតាមីន D ក្នុង​បរិមាណ​៦០០ LU/d
-​កូន​ក្មេង​អាយុ​ក្រោម​១២​ខែ ត្រូវការ​វីតាមីន D ក្នុង​បរិមាណ​៤០០ LU/d ។
ប៉ុន្តែ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ពុក​ឆ្អឹង គេ​ណែនាំ​ឱ្យ​ទទួលទាន​វីតាមីន D ក្នុង​បរិមាណ​៤០០ LU/d ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ដែល​ភាគច្រើន​ប្រើប្រាស់​អាហារ​បំប៉ន ឬ​គ្រាប់​ថ្នាំ​បំប៉ន​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ។

ការ​ទទួលទាន​ជាតិ​វីតាមីន D និង​កាល់ស្យូម​បាន​គ្រប់គ្រាន់​មាន​ផលប្រយោជន៍​ល្អ​ចំពោះ​សុខភាព ជា​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ថ្នាំ ព្យាបាល​ជំងឺ​ពុក​ឆ្អឹង ។ ប៉ុន្តែ​ការ​ទទួលទាន​វីតាមីន D ច្រើន​លើសលុប​ពេក​បង្កើន​កម្រិត​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ឈាម និង​ទឹកនោម ដែល​ជា​មូលហេតុ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រង​នាម (kidney stones) ៕
   ​