ខេត្តរតនគិរីៈ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកស្រីព្រមទាំងបុត្រ និងពុទ្ធបរិស័ទចំណុះជើងវត្ត មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីមួយដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តឧត្តមរតនារាមអូរចេង ស្ថិតនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ដើម្បីប្រមូលបច្ច័យកសាងឧបដ្ឋានសាលាឆាន់ និងព្រះវិហារ សំពៅត្រៃល័ក្ខណ កំពុងខ្វះខាត់បច្ច័យកសាងបន្ត ។
កម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃស្រុក្រ៩រោជ ខែអស្សុជ ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ បានជួបជុំម្ចាស់ដើមទានប្រធានដើមបុណ្យធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីល និងនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា នៅគេហដ្ឋានលោកឧត្តមសេនីយ៍ត្រីគឹម រស្មី។ លុះព្រឹកឡើងអង្គកឋិនបានរៀបចំក្បួនដង្ហែតាមរថយន្តឆ្ពោះទៅកាន់ទីអារាមខាងលើ រួចបានធ្វើពិធីអង្គកឋិនទាន ប្រគេនព្រះសង្ឃក្រាលគ្រងអង្គកឋិនទានតាមពុទ្ធានុញ្ញាតិ ។ សូមបញ្ជាក់ថាបច្ច័យដែលទទួលបានពីអង្គកឋិនទាននាពេលនេះមានចំនួន១៥០០០ដុល្លារ៕
ចែករំលែកព័តមាននេះ