នៅព្រឹកថ្ងៃទី២១ មេសានេះ តាមរយៈហ្វេសប៊ុកផេករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ់រិទ្ធិ បានចែកចាយនូវព័ត៌មានមួយថា មាននារីខ្មែរមួយរូបរស់នៅប្រទេសអាល្លឺម៉ង់ថា បានស្លាប់បាត់បង់ជីវិតដោយវីរុសកូវីដ-១៩ ។
ដោយមានខ្លឹមសារបន្តថា «ថ្ងៃនេះ ប្អូនស្រី Sophy Um រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារការឆ្លងនៃមេរោគ COVID-19 ឬ Corona – Virus ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ដូចគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពប្អូនស្រី និងសូមអោយដូងវិញ្ញាណក្ខន្ធប្អូនស្រីបានទៅដល់ឋានសុគតិភព កើតជាតិណាៗ សូមឲ្យប្អូនស្រីមានសំណាងល្អ និងអាយុវែង ។»
នៅក្នុងការផុសហ្វេសប៊ុករបស់លោកក៏មានពលរដ្ឋខ្មែរជាច្រើនបានស៊ែរ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពអ្នកស្រី អ៊ុំ សុភី ចំពោះការបាត់បង់សាច់ញាតិជាទីស្រលាញ់ ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ។
ដោយកន្លងមក ក៏មានបងប្អូនខ្មែរច្រើននាក់នៅអាមេរិក ក៏ស្លាប់ព្រោះកូវីដ ១៩ ច្រើនដែរ ចឹងហើយសូមកុំប្រហែសឲ្យសោះ ត្រូវប្រយ័ត្ន និងការពារជានិច្ច ៕
ចែករំលែកព័តមាននេះ