ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ជំនាញ​សំខាន់​ជាងគេ​ដែល​អ្នក​ត្រូវ​មាន ដើម្បី​រកបាន​ការងារ​ល្អ

4 ឆ្នាំ មុន

បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រក​ការងារ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ស្ថាប័ន​ការងារ​ដែល​ជា​គោលដៅ​របស់​អ្នក ។ វិធីសាស្ត្រ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រវត្តិរូប​អ្នក​ឈានមុខ​អ្នក​ដទៃ គឺ​ការ​ដាក់​ជំនាញ​ដែល​សំខាន់​ៗ​សម្រាប់​សម័យកាល​ថ្មី​នេះ ។ ខាងក្រោម គឺជា​មុខ​ជំនាញ​ដែល​អ្នក​គួរ​មាន​ក្នុង​ប្រវត្តិរូប​សង្ខេប​ប្រសិនបើ​អ្នក​ចង់បាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ បើ​យោង​ទៅ​តាម​ប្រព័ន្ធ​សង្គម LinkedIn៖…

បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រក​ការងារ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ស្ថាប័ន​ការងារ​ដែល​ជា​គោលដៅ​របស់​អ្នក ។ វិធីសាស្ត្រ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រវត្តិរូប​អ្នក​ឈានមុខ​អ្នក​ដទៃ គឺ​ការ​ដាក់​ជំនាញ​ដែល​សំខាន់​ៗ​សម្រាប់​សម័យកាល​ថ្មី​នេះ ។

ខាងក្រោម គឺជា​មុខ​ជំនាញ​ដែល​អ្នក​គួរ​មាន​ក្នុង​ប្រវត្តិរូប​សង្ខេប​ប្រសិនបើ​អ្នក​ចង់បាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ បើ​យោង​ទៅ​តាម​ប្រព័ន្ធ​សង្គម LinkedIn៖

១. ជំនាញ​ថត​វី​ដេ​អូ
ជំនាញ​ថត​វី​ដេ​អូ​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់ ព្រោះ​ការ​មើល​វី​ដេ​អូ​ស្មើនឹង ៨២% នៃ​សកម្មភាព​ទាំងអស់​ដែល​មនុស្ស​ធ្វើ​លើ​អ៊ី​ន​ធើ​ណេ​ត​នៅ​ឆ្នាំ ២០២២ បើ​យោង​ទៅ​តាម Cisco ។

២. ជំនាញ​ផ្នែក​លក់
ជំនាញ​លក់​ជួយ​ឲ្យ​មនុស្ស​ម្នាក់​ចេះ​គ្រប់គ្រង​ក្រុមការងារ និង​មាន​សមត្ថភាព​ក្នុង​ការ​សហការ​ជាមួយ​អ្នក​ដទៃ​ដែល​មានមុខ​តំណែង​ខុស​គ្នា​បាន​ល្អ ខណៈ​ដែល​អាច​លក់​ផលិតផល និង​សេវាកម្ម​ក្រុមហ៊ុន​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព ។

៣. ជំនាញ​វិភាគ​អាជីវកម្ម
ជំនាញ​នេះ​បាន​ចាប់ផ្តើម​មាន​សារៈសំខាន់​ខ្លាំង​កាលពី​ឆ្នាំ​មុន​ព្រោះ​វា​ជួយ​ទប់ស្កាត់​គម្រោង​មួយ​ពី​ការ​រ​បរាជ័យ​ដោយ​ព្យាយាម​រក​លក្ខខណ្ឌ និង​ចំណុច​ដែល​ចាំបាច់​ពី​ភាគី​ចូលរួម​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​ជោគជ័យ ។

៤. UX Design
ជំនាញ​នេះ​ជួយ​ដល់​ស្ថាប័ន​ការងារ​ឲ្យ​ទទួល​បាន​មនុស្ស​ដែល​មាន​ជំនាញ​បង្កើត​ផលិតផល និង​សេវាកម្ម​ដែល​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​អតិថិជន ។ ជា​លទ្ធផល ផលិតផល​ថ្មី​នឹង​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​អតិថិជន ។

៥. ជំនាញ​វិភាគ​ទីផ្សារ
ការ​វិភាគ​ទីផ្សារ​ប្រើ​ទស្សនៈ​របស់​អតិថិជន និង​ឧបករណ៍​សម្រាប់​វិភាគ​ដើម្បី​យល់​ដឹង​បន្ថែម​ពី​តម្រូវការ​របស់​អតិថិជន ព្រមទាំង​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​អតិថិជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ