ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាត​ណាស់ ! មហាសេដ្ឋី Bill Gates ស្តុក​ទុក​អាហារ​ក្នុង​បន្ទប់ក្រោមដី​មុន​ពេល​ផ្ទុះ​កូ​វី​ដ​-១៩ ទៅ​ទៀត

4 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​តែ​ទទួល​រង​គ្រោះ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ទិញ និង​ស្តុក​ទុក​អាហារ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ព្រោះតែ​ភ័យ​ខ្លាច​ថា​មានការ​ខ្វះខាត​នៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ​សម្រាប់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill…

ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​តែ​ទទួល​រង​គ្រោះ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ទិញ និង​ស្តុក​ទុក​អាហារ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ព្រោះតែ​ភ័យ​ខ្លាច​ថា​មានការ​ខ្វះខាត​នៅ​ថ្ងៃ​អនាគត ។

ប៉ុន្តែ​សម្រាប់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda Gates) វិញ ពួក​គេ​បាន​ចាប់ផ្តើម​ទិញ​ស្តុក​អាហារ​ក្នុង​បន្ទប់ក្រោមដី​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​មានការ​ផ្ទុះ​វី​រី​ស​នេះ​ឯណោះ ។

អ្នកស្រី មេ​លី​ន​ដា បាន​និយាយ​ក្នុង​កម្មវិធី​វិទ្យុ BBC Radio Live កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា «​ប៉ុន្មាន​ឆ្នាំ​មុន ពួក​យើង​បាន​និយាយ​គ្នា​ថា តើ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​យើង​គ្មាន​ទឹក​ស្អាត? តើ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​យើង​គ្មាន​អាហារ​គ្រប់គ្រាន់? តើ​យើង​នឹង​ទៅ​ណា? តើ​គ្រួសារ​យើង​ត្រូវធ្វើ​ដូច​ម្តេច? ដូច្នេះ​ខ្ញុំ​គិត​ថា​ពួក​យើង​គួរតែ​ត្រៀមខ្លួន​យើង​ដោយ​ខ្លួនឯង​» ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា ពួក​យើង​បាន​ត្រៀមខ្លួន និង​មាន​អាហារ​ស្តុក​ទុក​ក្នុង​បន្ទប់ក្រោមដី​សម្រាប់​ពេល​ចាំបាច់ ហើយ​ក្នុង​ពេល​នេះ​ពួក​យើង​ទាំងអស់​គ្នា​ស្ថិត​ក្នុង​ស្ថាន​ការ​នេះ​ដូច​គ្នា ។ យ៉ាងណា​ក្តី អ្នកស្រី​បាន​បន្ថែម​ថា ពួក​គេ​មិន​អាច​ត្រៀមខ្លួន​ក្នុង​ការ​ផលិត​ឪ​ស​ថ ឬ​វ៉ាក់សាំង​សម្រាប់​វីរុស​នេះ​ទេ ។អ្នកស្រី​បាន​បន្ត​ថា «​អ្វី​ដែល​ពួក​យើង​ជជែក​គ្នា​ភាគច្រើន​ក្នុងផ្ទះ​ជា​រៀង​រាល់​យប់ គឺ​ពី​ការ​ដែល​ពួក​យើង​ពិតជា​សំណាងល្អ​ណាស់​» ។

កាលពី​ឆ្នាំ ២០១០ លោក ហ្គេ​ត​ស៍ ធ្លាប់​បាន​ព្រមាន​ក្នុង​អត្ថបទ​មួយ​ដែល​លោក​បាន​ចែករំលែក​បន្ទាប់​ពី​មានការ​រីកសាយ​នៃ​ជម្ងឺ H1N1 ក្នុង​ឆ្នាំ ២០០៩ ពី​វីរុស​ដែល​អាច​ចម្លង​ដល់​មនុស្ស​ទូ​ទាំង​ពិភពលោក ។នៅ​ខែមេសា​ឆ្នាំ ២០១៨ លោក ហ្គេ​ត​ស៍ បាន​និយាយ​ទៀត​ថា ពិភពលោក​មិន​ទាន់​បាន​ត្រៀមខ្លួន​រួច​ទេ​សម្រាប់​ស្ថាន​ការ​នេះ ហើយ​ពិភពលោក​ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​វា​ដូច​ពេល​ដែល​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ដែរ ។

លោក ហ្គេ​ត​ស៍ បាន​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​តាំងពី​លោក​នៅ​វ័យក្មេង​ដែល​ធំធាត់​ឡើង​ក្នុង​ជំនាន់​សង្គ្រាមត្រជាក់ ។ ពេល​នោះ​គ្រួសារ​របស់​លោក​មាន​ធុង​មួយ​ដែល​ទុក​ក្នុង​បន្ទប់ក្រោមដី​សម្រាប់​ស្តុក​ទុក​អាហារ និង​ទឹក​ស្អាត ។

លោក ហ្គេ​ត​ស៍ បាន​និយាយ​លើ​កម្មវិធី Ted Talk កាលពី​ឆ្នាំ ២០១៥ ថា ពេល​ដែល​ខ្ញុំ​នៅ​វ័យក្មេង គ្រោះ​ដែល​ពួក​យើង​ព្រួយបារម្ភ​ជាងគេ គឺ​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ ។ ពេល​ដែល​វា​កើត​មាន​ឡើង ពួក​យើង​ត្រូវរ​ត់ទៅ​បន្ទប់ក្រោមដី និង​ទទួលទាន​អាហារ​ស្តុក​ទុក​ក្នុង​ធុង ។ ថ្ងៃនេះ​ហានិភ័យ​ធំ​ជាងគេ​មិនមែន​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​ទេ ។ តែ​វា​មាន​រូបរាង​ដូច​ជម្ងឺឆ្លង​មួយ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ