ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន ! អ្នកលក់​សាច់​ជ្រូក​ប្រឡាក់​ក្លាយជា​មហាសេដ្ឋី​ព្រោះតែ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

លោក លី​ម ហុ​ក​ជី (Lim Hockchee) និង​ភរិយា​ធ្លាប់​មានមុខរ​បរជា​អ្នកលក់​សាច់​ជ្រូក​ប្រឡាក់ ។ ៣៥​ឆ្នាំ​កន្លង​មក លោក និង​គ្រួសារ​លោក​គ្រប់គ្រង​ផ្សារ​ទំនើប​ប្រមាណ…

លោក លី​ម ហុ​ក​ជី (Lim Hockchee) និង​ភរិយា​ធ្លាប់​មានមុខរ​បរជា​អ្នកលក់​សាច់​ជ្រូក​ប្រឡាក់ ។ ៣៥​ឆ្នាំ​កន្លង​មក លោក និង​គ្រួសារ​លោក​គ្រប់គ្រង​ផ្សារ​ទំនើប​ប្រមាណ ៦១​កន្លែង​ក្នុង​ប្រទេស​សិង្ហ​បុរី និង​បាន​ចូល​ក្នុង​ចំណោម​មហាសេដ្ឋី​ធំ​ៗ​ផង​ដែរ ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Sheng Suong Group Ltd. របស់​លោក​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​ផ្សារ​ទំនើប​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រដ្ឋាភិបាល​សិង្ហ​បុរី​ចេញ​វិធានការ​ហាម​មិន​ឲ្យ​ប្រជាជន​ចាក​ចេញពីផ្ទះ​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ ១៩ ។

យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​រួម​របស់​គ្រួសារ​ខាងលើ​សរុប​ស្មើ ១.១​ប៊ី​លាន​ដុល្លារ ។

លោក លី​ម ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០០៨ ជាមួយ​សារព័ត៌មាន Straits Times ថា «​ពេល​ដែល​មនុស្ស​ព្យាយាម​ចៀសវាង​ភោជនីយដ្ឋាន​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជម្ងឺសារ ពួក​យើង​មើលឃើញ​អាជីវកម្ម​លូតលាស់ ព្រោះ​មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ទិញ​អាហារ​ដើម្បី​ចម្អិន​នៅផ្ទះ​ដោយ​ខ្លួនឯង​» ។

ជាក់ស្តែង លោក លី​ម មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​កំឡុង​ពេល​នេះ​ទេ ។ ក្រុមហ៊ុន Amazon.com Inc. ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Whole Foods Markets ក៏​មើលឃើញ​ភាគហ៊ុន​ឡើងថ្លៃ​ដែរ ។ ជា​លទ្ធផល វា​បាន​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​រួម​របស់​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​កើន​ដល់ ១៣៩.៨​ប៊ី​លាន​ដុល្លារ​ឯណោះ ។

ក្រុម​គ្រួសារ វ៉​ល​តុ​ន (Walton) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Walmart Inc. ក៏​មើលឃើញ​តម្លៃ​ភាគហ៊ុន​កើនឡើង​រួម​ជាមួយនឹង​ទ្រព្យសម្បត្តិ​រួម​ដែល​កើន​ដល់ ១៦៨.៥​ប៊ី​លាន​ដុល្លារ​ដែរ ។

យោង​ទៅ​តាម​អ្នកវិភាគ​មក​ពី DBS Bank Ltd. បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​របស់ Sheng Siong នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ព្រោះតែ​វិធានការ​រក្សា​គម្លាត​រវាង​មនុស្ស និង​វិធានការ​រដ្ឋាភិបាល​ផ្សេង​ៗ​សម្រាប់​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ