ការបើកបរក្នុងពេលមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំងគឺអាចចាត់ទុកថា ជាក្ដីបារម្ភមួយពិសេសគឺពេលយប់ងងឹតតែម្ដងជាបច្ច័យមិនអំណោយទានសម្រាប់អ្នកដំណើរគ្រប់រូប។ ហេតុផលគឺស្ថានភាពពេលនោះវាពិបាកនឹងធ្វើឱ្យអ្នកបញ្ជាយានយន្តមើលឃើញបានច្បាស់នូវទិដ្ឋភាពក្រៅកញ្ចក់ហើយភ្លើងបំភ្លឺផ្លូវរបស់រថយន្តដទៃក៏ហាក់ដូចជាមិនឱ្យពន្លឺបានច្បាស់ទៀត ជាពិសេសពេលអ្នកចាប់ផ្ដើមបង្កើនល្បឿនឆ្ពោះទៅមុខ ។
ខាងក្រោមនេះគឺជាទិចនិកមួយចំនួនដើម្បី បញ្ចៀសគ្រោះថ្នាក់នៅពេលបើកបរក្នុងពេលមេឃកំពុងភ្លៀងឱ្យមានសុវត្ថិភាព ៖
១-រក្សាដៃទាំងពីររបស់អ្នកលើរង្វង់ចង្កូតរថយន្តគ្រប់ពេល ។ សូមបិទគ្រឿងបំពងសំឡេងណាដែលធ្វើឱ្យស្មារតីរបស់អ្នកមិនមូលដូចជា ទូរស័ព្ទ ឬវិទ្យុជាដើម ។ ខណៈពេលនោះចូលអ្នកផ្ដោតអារម្មណ៍ទៅផ្នែកខាងមុខនិងកញ្ចក់មើលទិដ្ឋភាពផ្នែកខាងក្រោយឆ្វេង-ស្ដាំ ដើម្បីឱ្យបានដឹងពីអ្វីដែលកំពុងកើតឡើងនៅខាងក្រោយរថយន្តរបស់អ្នក ។
២-បើកភ្លើងមុខរបស់រថយន្តប្រសិនបើស្ថានភាពភ្លៀងមើលផ្លូវមិនច្បាស់ ។ ធ្វើបែបនេះនឹងនាំឱ្យអ្នកងាយមើលឃើញឧបសគ្គនៅខាងមុខហើយថែមទាំងអាចការពារនូវគ្រោះថ្នាក់ដោយយថាហេតុខ្លះដែរ ។
៣-រក្សាគម្លាតបើកបរក្នុងកម្រិតអប្បបរមាឱ្យបានត្រឹមត្រូវធៀបនឹងរថយន្តដែលបើកបរខាងមុខ ។ ពីព្រោះថា អ្នកមិនបានដឹងមុនថាអ្នកបើកបររថយន្តដទៃនឹងធ្វើអ្វីនោះទេឬក៏មានអ្វីដែលអាចកើតឡើងដែរ!នេះជារូបមន្តមួយចំនួនសម្រាប់ការបើកខិតជិតនិងឆ្ងាយបំផុតគឺ១វិនាទីនៃការទុកគម្លាតខាងលើនេះស្មើនឹងល្បឿនបើកបរ១៦គីឡូម៉ែត្រក្នុងមួយម៉ោង ។
៤-បើកបរគោរពតាមឬក្រោមល្បឿនកំណត់ដើម្បីកំណត់ពីទំហំដែលអ្នកយល់ថាប្រកបដោយផាសុកភាពហើយមានលទ្ធភាពដែលអាចមើលឃើញនៅផ្នែកខាងមុខបានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តឱ្យបានសមគួរ ។
៥-ត្រូវដឹងថាកម្រិតល្បឿនអតិបរមាដែលអ្នកអាចប្រតិបត្តិនោះគឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកង់រថយន្តរបស់អ្នក ។ ចូរច្បាស់ថា វាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបើកបរល្បឿនកម្រិតនោះទើបជាការប្រសើរ ។
៦-ចៀសវាងបើកលើផ្លូវដក់ទឹក លើសពីនេះគឺអ្នកមិនត្រូវបើកតាមផ្លូវដែលមានទឹកហូរកាត់ឡើយលុះត្រាតែគ្មានជម្រើស ។
៧-ត្រូវដឹងថាហ្វ្រាំងរថយន្តរបស់អ្នករងផលប៉ះពាល់ដោយទឹក ដុំហ្វ្រាំងដែលមានសំណើមគឺងាយនឹងធ្លាក់ចុះនូវថាមពលបញ្ឈប់ល្បឿន
រថយន្តបន្ទាប់ពីបើកកាត់ទឹកជ្រៅ ។
៨-ប្រើប្រាស់ផលិតផលផ្សេងៗដែលមិនជ្រាបទឹកនៅលើកញ្ចក់ទ្វារ និងកញ្ចក់មើលក្រោយដើម្បីបោសសម្អាតតំណក់ទឹកដែលស្ថិតនៅលើវា ។
៩-ត្រូវដឹងថា ការបើកបរនៅពេលមានភ្លៀងធ្លាក់ពិសេសពេលយប់គឺទោចក្រយានជាច្រើនឬសូម្បីតែរថយន្តដែលមានពណ៌ខ្មៅក៏អាចបិទបាំងមើលមិនឃើញដោយតំណក់ទឹកភ្លៀងបានដែរនៅជាប់កញ្ចក់ទ្វារចំហៀងនិងកញ្ចក់មើលក្រោយ ។ អ្វីដែលគួរកត់សម្គាល់នោះគឺរថយន្តមានពណ៌ឆើតគឺងាយស្រួលមើលឃើញច្បាស់ជាងគេនៅពេលយប់ ៕






ចែករំលែកព័តមាននេះ