ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ហាក់ដូចជា​ស្ងប់ស្ងាត់

4 ឆ្នាំ មុន

សម្រាប់​ពុទ្ធសាសនិកជន ព្រះសង្ឃ​គឺជា​បុគ្គល​ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​បាន​ប្រសើរ និង​ថ្លៃថ្លា​ជាង​គ្រហស្ថ​ឆ្ងាយ​ណាស់ ។ ព្រះសង្ឃ​គឺជា​ស្រែបុណ្យ​សម្រាប់​មនុស្ស​ទូទៅ ។ ចំពោះ​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ព្រះសង្ឃ​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ។ ប៉ុន្តែ​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា…

សម្រាប់​ពុទ្ធសាសនិកជន ព្រះសង្ឃ​គឺជា​បុគ្គល​ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​បាន​ប្រសើរ និង​ថ្លៃថ្លា​ជាង​គ្រហស្ថ​ឆ្ងាយ​ណាស់ ។ ព្រះសង្ឃ​គឺជា​ស្រែបុណ្យ​សម្រាប់​មនុស្ស​ទូទៅ ។ ចំពោះ​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ព្រះសង្ឃ​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ។

ប៉ុន្តែ​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ការ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះសង្ឃ​មួយ​ចំនួន មិនមែន​ជា​រឿង​ប្លែក​អ្វី​ទេ​នៅ​កម្ពុជា​កន្លង​មក ។ ការ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះសង្ឃ​ទាំងនោះ​ក៏​កំពុង​ធ្វើ​ឲ្យ​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ហាក់ដូចជា​ថយ​ចុះ​បន្តិច ។

នៅ​តាម​វត្ត​មួយ​ចំនួន ព្រះសង្ឃ​អង្គ​ខ្លះ​កំពុង​តែ​ប្រព្រឹត្ត​ប្រាសចាក​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា និង​មិន​បាន​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ជាទី​គោរព​សក្ការៈ​របស់​បរិស័ទ​ទូទៅ​ឡើយ និង​អ្នកបួស​មួយ​ចំនួន​តូច​ទៀត​កំពុង​ផ្សារ​ខ្លួន​ភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​ដូច​បច្ចុប្បន្ន​នេះ សកម្មភាព​ខ្លះ​ក៏​មាន​ប្រយោជន៍ តែ​សកម្មភាព​ខ្លះ​ក៏​មិន​ទំនង​ដែរ អាច​នឹង​នាំ​ឱ្យ​រង្កៀស​ចិត្ត​ដល់​អ្នក​ផ្ញើ​ទាន ។

ជា​ការ​ពិត​ណាស់ ការ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះសង្ឃ​មួយ​ចំនួន​តូច​ជា​លក្ខណៈ​បុគ្គល​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​វា​កំពុង​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព និង​ជឿជាក់​ទៅ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ទាំងមូល ។

អ្នក​តាមដាន​កា​រវិ​វ​ឌ្ឍ​របស់​សង្គម​កម្ពុ​ជាមួយ​ចំនួន​បាន​និយាយ​ថា ទោះជា​យ៉ាងណា មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់តាំងពី​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩​ចូល​មក​បំផ្លាញ​សេចក្តីសុខ​របស់​មនុស្សជាតិ​ក្នុង​ពិភពលោក​មក វិបត្តិ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ហាក់ដូចជា​ស្ងប់ស្ងាត់​បន្តិច បើ​ព្រះសង្ឃ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ច្បាស់លាស់​ដូច​បច្ចុប្បន្ន នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​នឹង​កាន់តែ​រីក​ចម្រើន​ទ្វេ​ដង ឯ​ទាយក​ទាយិកា​អ្នក​ផ្ញើ​ទាន​ក៏​អស់​មន្ទិល ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ