ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​កូ​វី​ដ​-១៩ ! សូ​ម្បី​ក្រុមហ៊ុន Tesla ក៏​គ្មាន​លុយ​បង់ថ្លៃ​ជួល​ដី​ដែរ

4 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន The Wall Street Journal បាន​ឲ្យ​ដឹង​ថា កាលពីដើម​ស​ប្តា​ហ៍​ថ្មី​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត Tesla របស់​លោក​មហាសេដ្ឋី…

យោង​ទៅ​តាម​សារព័ត៌មាន The Wall Street Journal បាន​ឲ្យ​ដឹង​ថា កាលពីដើម​ស​ប្តា​ហ៍​ថ្មី​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត Tesla របស់​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​កាន់​ម្ចាស់​ដី​ដែល​ក្រុមហ៊ុន​ជួល​ថា ពួក​គេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង់ថ្លៃ​ជួល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ និង​បាន​ស្នើ​ទៅ​ខាង​ម្ចាស់​ដី​ឲ្យ​បញ្ចុះ​ថ្លៃ​មួយ​រយៈ​សិន ។

ពួក​គេ​បាន​បកស្រាយ​ក្នុង​សំបុត្រ​ថា «​ការ​រាតត្បាត​នៃ​វីរុស​ជុំវិញ​ពិភពលោក​យ៉ាង​លឿន​ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ប្រទេស​របស់​ពួក​យើង​បាន​ធ្វើ​ឲ្យ Tesla សម្រេចចិត្ត​ជ្រើស រើស​យក​ភាព​ជោគជ័យ និង​ការ​លូតលាស់​រយៈពេល​វែង​របស់​ក្រុមហ៊ុន ។ ព្រោះតែ​មានការ​រឹត​បន្តឹង​កាន់តែ​ខ្លាំង​ឡើង​លើ​សមត្ថភាព​របស់​ពួក​យើង​ក្នុង​ការ​ប្រកប​អាជីវកម្ម ពួក​យើង​ចង់​ប្រាប់​ដល់​អ្នក​ថា​ពួក​យើង​នឹង​កាត់​បន្ថយ​ការ​បង់ថ្លៃ​ជួល​ប្រចាំខែ​ភ្លាម​ៗ» ។

សំបុត្រ​ពី​ក្រុមហ៊ុន Tesla ខាងលើ​បង្ហាញ​មក​ថា ក្រុមហ៊ុន​រថយន្ត​ដ៏​ធំ​របស់​មហាសេដ្ឋី​នេះ​ក៏​កំពុង​តែ​ជួបនឹង​បញ្ហា​ដូច​អាជីវកម្ម​ដទៃ​ជុំវិញ​ពិភពលោក​ដែរ ។ កាលពី​ស​ប្តា​ហ៍​មុន Tesla បាន​កាត់​បន្ថយ​ចំនួន​បុគ្គលិក និង​កាត់​បន្ថយ​ប្រាក់បៀវត្ស​របស់​បុគ្គលិក​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ឆ្លងកាត់​ព្យុះ​ភ្លៀង​នេះ​ដែរ ។ ប៉ុន្តែ​ការ​សម្រេច​លើ​ការ​បញ្ចុះ​ថ្លៃ​ជួល គឺ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ​ព្រោះ Tesla ជា​អ្នក​ប្រកាស​តែ​ម្ខាង ។

យោង​តាម​សំបុត្រ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា Tesla នឹង​មានការ​ចា​ជាមួយនឹង​ម្ចាស់​ដី​ដើម្បី​ពិភាក្សា​ថា​ពួក​គេ​អាច​បន្ត​សហការ​គ្នា​ដើម្បី​ធានា​ដល់​ទំនាក់ទំនង​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ​ដែរ ឬទេ ។

Tesla ចង់​ឲ្យ​មានការ​បញ្ចុះ​ថ្លៃ​ជួល ហើយ​ម្ចាស់​ដី​ក៏​អាច​មានចិត្ត​ចង់​ចរចា​ដែរ​ព្រោះ​ដើម្បី​ចៀសវាង​បាត់បង់​អ្នក​ជួល​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ទៅ​វិញ ។

ការ​សម្រេចចិត្ត​ខាងលើ​ក៏​បង្ហាញ​មក​ថា Tesla កំពុង​តែ​ព្យាករណ៍​ថា​ពួក​គេ​អាច​ជួបនឹង​បញ្ហា​នា​ពេល​អនាគត ប៉ុន្តែ​ការ​ឆ្លង​ផុត​ឧបសគ្គ​ធំ​នេះ​បាន ឬ​មិន​បាន​គឺ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ