ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​មិន​បាន​បង្រៀន​មនុស្ស​ឱ្យ​ជឿ​ទាំង​ងងឹតងងល់​ទេ

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ដែល​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​មានការ​តាំង​មាំ​ក្នុង​ចិត្ត​របស់​មនុ​ស្ស​ទាំងឡាយ មិនមែន​ព្រោះតែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា ការ​សម្ដែង​អួត​សរសើរ ការ​អូស​ទាញ ឬ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទាំង​ខ្វះ​ហេតុផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ ដោយ​ការ​ឲ្យ​វត្ថុ​សម្ភារ លុយកាក់​នោះ​ទេ ។…

ព្រះពុទ្ធ​សាសនា​ដែល​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​មានការ​តាំង​មាំ​ក្នុង​ចិត្ត​របស់​មនុ​ស្ស​ទាំងឡាយ មិនមែន​ព្រោះតែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា ការ​សម្ដែង​អួត​សរសើរ ការ​អូស​ទាញ ឬ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទាំង​ខ្វះ​ហេតុផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ ដោយ​ការ​ឲ្យ​វត្ថុ​សម្ភារ លុយកាក់​នោះ​ទេ ។

តាម​ពិត​ទៅ​អ្នក​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា​មិនមែន​ជឿ​ព្រោះ​បាន​លាភសក្ការៈ​នោះ​​ក៏​ទេ​ដែរ ព្រោះថា​គ្រប់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​ហៅ​ថា​ពុទ្ធបរិស័ទ​នោះ​គឺ​សុទ្ធ​តែ​បាន​ឆ្លងកាត់​ការ​ឈ្វេងយល់​យ៉ាង​ជាក់ច្បាស់ អំពី​គោលការណ៍​សំខាន់​ៗ​នៃ​មាគ៌ា​ប្រតិបត្តិ​រួច​ទៅ​ហើយ ទើប​ពួក​គេ​មានការ​ជឿជាក់​ជា​ខាងក្រោយ មិនមែន​ជឿ​រួច​ហើយ​ទើប​ប្រតិបត្តិ​តាម​នោះ​ឡើយ ។

ការ​ជឿ​ព្រះពុទ្ធ​សាសនា​ព្រោះ​យល់​ថា សាសនា​មាន​មាន​ទ្រឹស្តី​ល្អ អប់រំ​មនុស្ស​ឱ្យ​បាន​ប្រយោជន៍ គឺ​ប្រយោជន៍​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ហើយ​វៀរចាក​នូវ​កម្ម​ជា​អកុសល​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ