ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តRAV4 បើកបុកនិងកិនពីលើម៉ូតូ DUKE បើកដោយតារាសម្តែង​ល្បី​ឈ្មោះ កញ្ញាលីន ដា​ តែមិន​មាន​រង​របួស​

7 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ធុន​ធំ​ម៉ាក DUKE ដែល​ជិះ​ដោយ​នារីម្នាក់ឈ្មោះលីន ដា ​ជា​តា​រាសម្តែង​​ល្បី​ឈ្មោះ​​និង​ជាតួឯក​ក្នុង​​រឿង​ទេវ​តា​ធ្លាក់ពី​លើមេឃ​ ​ត្រូវបាន​រថ​យ​ន្តRAV4 បើក​បុក​និង​កិន​ពីលើ​រង​ការខូច​ខាត​យ៉ាង​ដំណំ​ ខណៈ​នារី​រូប​នេះបើក​​ម៉ូតូ​​​ស្របទិសគ្នាជាមួយរថយន្តបង្កតែសំណាង​ល្អ​អ្នក​បើក​មិន​មាន​រង​គ្រោះ​ថ្នា​ក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៤ និង ១០នាទី​ភ្លឺ ថ្ងៃ​ទី​១៥ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​វិទ្យា​ល័យ សន្ធម៉ុក តាម​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ទី១ ខណ្ឌទួល​គោក

រាជធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ធុន​ធំ​ម៉ាក DUKE ដែល​ជិះ​ដោយ​នារីម្នាក់ឈ្មោះលីន ដា ​ជា​តា​រាសម្តែង​​ល្បី​ឈ្មោះ​​និង​ជាតួឯក​ក្នុង​​រឿង​ទេវ​តា​ធ្លាក់ពី​លើមេឃ​ ​ត្រូវបាន​រថ​យ​ន្តRAV4 បើក​បុក​និង​កិន​ពីលើ​រង​ការខូច​ខាត​យ៉ាង​ដំណំ​ ខណៈ​នារី​រូប​នេះបើក​​ម៉ូតូ​​​ស្របទិសគ្នាជាមួយរថយន្តបង្កតែសំណាង​ល្អ​អ្នក​បើក​មិន​មាន​រង​គ្រោះ​ថ្នា​ក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៤ និង ១០នាទី​ភ្លឺ ថ្ងៃ​ទី​១៥ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​វិទ្យា​ល័យ សន្ធម៉ុក តាម​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ទី១ ខណ្ឌទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូធុន​ធំ​ម៉ាក DUKE មួយ​គ្រឿង ពណ៌ទឹក​ក្រូច​លាយ ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1CQ-9998 ជិះ​ដោយ​នារី​ម្នាក់រួម​ដំណើរ​ដោយ​នារី​ម្នាក់​ទៀត​ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​កម្ពុជាក្រោម ក្នុង​ទិសដៅ​ពី លិច​ទៅ​កើត ខណៈមក​ដល់ចំណុច​កើត​ក៏ត្រូវ​រថយន្ត​ម៉ាកRAV4 មួយ​គ្រឿង​ ពណ៌ខ្មៅ​​ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2Q-9321 បើក​តាម​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិសដៅ​ស្របគ្នា​ បុក​និង​កិ​ន​ពីលើ​បណ្តាល​​ឱ្យ​រង​ការខូច​ខាត​យ៉ាង​ដំណំ ប៉ុន្តែសំណាង​ល្អ​អ្នក​ជិះ​លោត​ចេញ​ទាន់មិន​មានរង​របួសនោះទេ ។

ក្រោយពេល​កើត​ហេតុ​តៃកុង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​ដោយបន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ។ សមត្ថកិច្ច​បាន​យក​ទាំង​ម៉ូតូ​និង​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។