ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Mark Cuban ប្រាប់​ពី​វិធី​ធ្វើ​ឲ្យ​កូន​អ្នក​ឈានមុខ​កូន​អ្នក​ដទៃ

4 ឆ្នាំ មុន

យោង​ទៅ​តាម​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​ឲ្យ​ដឹង​ថា វិធី​ដែល​ជួយ​ធ្វើ​ឲ្យ​កូន​ៗ​របស់​អ្នក​ឈានមុខ​ក្មេង​ដទៃ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ធានា​ថា​ពួក​គេ​បាន​រៀនសូត្រ​ពី​បច្ចេកវិទ្យា Artificial Intelligence…

យោង​ទៅ​តាម​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​ឲ្យ​ដឹង​ថា វិធី​ដែល​ជួយ​ធ្វើ​ឲ្យ​កូន​ៗ​របស់​អ្នក​ឈានមុខ​ក្មេង​ដទៃ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ធានា​ថា​ពួក​គេ​បាន​រៀនសូត្រ​ពី​បច្ចេកវិទ្យា Artificial Intelligence ។

លោក​បាន​ចែករំលែក​គំនិត​នេះ​លើ Twitter របស់​លោក​ដោយ​មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​កម្មវិធី​បង្រៀន​ពី​បច្ចេកវិទ្យា Artificial Intelligence ដែល​មូលនិធិ​សប្បុរសធម៌​របស់​លោក​កំពុង​តែ​ចាប់ផ្តើម​ដោយ​មានការ​សហការ​ជាមួយនឹង A.I. For Anyone ដែល​ជា​អង្គការ​មិន​យក​ប្រាក់​ចំណូល​មួយ ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​សរសេរ​លើ LinkedIn របស់​លោក​ថា ក្នុង​រយៈពេល​មួយ​ម៉ោង​នៃ​កម្មវិធី​នេះ អ្នក​នឹង​រៀន​ពី​អ្វី​ជា AI​? តើ​វា​ដំណើរការ​យ៉ាងដូចម្តេច? តើ​វា​មាន​ឥទ្ធិពល​អ្វី​លើ​ពិភពលោក? ហើយ​តើ​អ្នក​អាច​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​ថ្ងៃ​អនាគត?

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​មហាសេដ្ឋី​រូប​នេះ​ព្យាយាម​ផ្សព្វផ្សាយ​ពី​បច្ចេកវិទ្យា Artificial Intelligence ។ កាលពី​ខែ​មិ​នា​ឆ្នាំ ២០១៩ កន្លង​មក លោក​ធ្លាប់​បាន​និយាយ​ក្នុង​សិក្ខាសាលា​មួយ​ដែល​ពី​សារៈសំខាន់​សម្រាប់​អាជីវករ​ក្នុង​ការ​យល់​ដឹង​បន្ថែម​ពី AI ។លោក​បាន​បកស្រាយ​ថា «​ដូចដែល​កុំព្យូទ័រ​ជះ​ឥទ្ធិពល ដូចដែល​អ៊ី​ន​ធើ​ណេ​ត​បាន​ក្លាយជា​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​មួយ AI គឺ​កាន់តែ​ធំ​ជាង​នេះ​ទៅ​ទៀត ។ ហើយ​ប្រសិនបើ​អ្នក​មិន​យល់​ពី​វា​ទេ អ្នក​មិន​អាច​ដើរ​តាម​សង្គម​បាន​ទេ​។ ជា​ពិសេស​ប្រសិនបើ​អ្នកជា​អាជីវករ​» ។

លោក ឃ្យូ​បេន ព្យាយាម​អប់រំ​ខ្លួន​លោក​ពី​អនាគត​ដែល​មាន​បច្ចេកវិទ្យា AI ស្ទើរតែ​គ្រប់​វិស័យ​មិន​ថា​អាន​សៀវភៅ​ប៉ុន្មាន​ក្បាល​ទេ ។លោក​បាន​បន្ត​ទៀត​ថា ប្រសិនបើ​អ្នក​មិន​ចេះ​ពី​ការ​សរសេរ​កូដ ឬ​បង្កើត​កម្មវិធី Software ដែល​ប្រើប្រាស់​បច្ចេកវិទ្យា AI ទេ យ៉ាងណា​ក៏​អ្នក​ត្រូវ​យល់​ដឹង​ពី AI បាន​គ្រប់គ្រាន់​ដើម្បី​សួរ​សំណួរ​ដែល​ឆ្លាត​វៃ​ដែរ ។
«​ប្រសិនបើ​អ្នក​មិន​ចេះ​ប្រើ​វា ហើយ​អ្នក​មិន​យល់​ពី​វា និង​អ្នក​មិន​អាច​យល់​ពី​វិធីសាស្ត្រ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​វា​ដំណើរការ​ទេ​នោះ អ្នក​នឹង​មើល​រំលង​នូវ​ឱកាស​ជា​ច្រើន​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ