ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ចរាចរណ៍​ឆ្លងខេត្ត​ទប់ស្កាត់​កូ​វី​ដ​១៩ តែ​បងប្អូន​២​នាក់​នេះ​ទៅ​ភ្នំពេញ​ទិញ​​ថ្នាំ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​បងប្អូន ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ដែល​កំពុង​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ គឺ​ដាក់​បា​រ៉ា​ស់​បិទ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងខេត្ត ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ទើប​គេ​សារ​ភាព​ថា ទើបតែ​ឡើង​ពី​ទិញ​ថ្នាំ​បាន​នៅ​ភ្នំពេញ…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​បងប្អូន ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ដែល​កំពុង​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ គឺ​ដាក់​បា​រ៉ា​ស់​បិទ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងខេត្ត ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ទើប​គេ​សារ​ភាព​ថា ទើបតែ​ឡើង​ពី​ទិញ​ថ្នាំ​បាន​នៅ​ភ្នំពេញ ត្រឡប់​មក​វិញ​តាម​ស្ពាន​អ្នក​លឿង ក៏​ត្រូវ​ចាប់​ខ្លួន​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​ត្រីកោណ ត្រង់​កន្លែង​ដែល​សមត្ថកិច្ច កំពុង​ដាក់​បា​រ៉ា​ស់ទប់​ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ឆ្លងខេត្ត ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា យុវជន​ទាំង​២​នាក់ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​ទី​១- ឈ្មោះ ឌឿ​ន ណា​វិត អាយុ​១៧​ឆ្នាំ និង​ទី​២- ឈ្មោះ ឌឿ​ន ណា​វុ​ធ អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមេសា​នោះ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ដាក់​បា​រ៉ា​ស់​បិទ​ការ​ធ្វើ​ចរា​ចរណ៍​ឆ្លងខេត្ត នៅ​ចំណុច​រង្វង់​មូល​ត្រីកោណ ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ស្រាប់តែ​ឃើញ​យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង មក​ពី​ទិស​ខាងលិច ( ចុះ​ពីលើ​ស្ពាន ) ។ លុះ​ពេល​មក​ដល់​បា​រ៉ា​ស់​របស់​សមត្ថកិច្ច យុវជន​ទាំង​២​នាក់​នោះ​ស្រាប់តែ​មាន​អាកា​រៈ​ភ័យ​ស្លេកស្លាំង​ខុសធម្មតា ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​គួរ​ឱ្យ​សង្ស័យ​បែប​នេះ សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ទាំង​២​នាក់​បងប្អូន​នោះ ដើម្បី​ឆែកឆេរ​ក្នុង​ខ្លួន​ពួក​គេ ទើប​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​តូច​ក្នុង​ខ្លួន​តែ​ម្តង ក៏​នាំ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ឃុំ​ព្រែក​ខ្សាយ (​ខ​) ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ទាំង​២​នាក់​នេះ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ ពួក​គេ​ទើប​តែ​ឡើង​ទៅ​ទិញ​បាន​ពី​រាជធានី​ភ្នំពេញ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង​។ បច្ចុប្បន្ន ទាំង​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃ​វែង​​ហើយ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ