ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ល្អ​ៗ​ពី​អតីត​ប្រធានាធិបតី អូ​បា​ម៉ា សម្រាប់​ម្ចាស់​អាជីវកម្ម

4 ឆ្នាំ មុន

ម្ចាស់​អាជីវកម្ម​ជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ហើយ​អ្នកមាន​តួនាទី​ក្នុង​ការ​វិភាគ​មើល​ផល​ប៉ះពាល់​ដែល​បញ្ហា​មួយ​ៗ​ដូច​ជា​កូ​វី​ដ ១៩ ជាដើម​ដែល​មាន​លើ​អា​ចីវ​កម្ម​របស់​អ្នក និង​រក​វិធី​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ទាំងនោះ ។ យោង​ទៅ​តាម​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack…

ម្ចាស់​អាជីវកម្ម​ជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ហើយ​អ្នកមាន​តួនាទី​ក្នុង​ការ​វិភាគ​មើល​ផល​ប៉ះពាល់​ដែល​បញ្ហា​មួយ​ៗ​ដូច​ជា​កូ​វី​ដ ១៩ ជាដើម​ដែល​មាន​លើ​អា​ចីវ​កម្ម​របស់​អ្នក និង​រក​វិធី​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ទាំងនោះ ។

យោង​ទៅ​តាម​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​ឲ្យ​ដឹង​ថា ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ ចំណុច​មួយ​ដែល​ម្ចាស់​អាជីវកម្ម​មិន​អាច​ចោល​បាន គឺ​ការ​ប្រាប់​ការ​ពិត ។

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មកនេះ លោក អូ​បា​ម៉ា បាន​និយាយ​ក្នុង​កម្មវិធី​អន​ឡាញ​មួយ​ថា «​និយាយ​ការ​ពិត ។ និយាយ​ឲ្យ​បាន​ច្បាស់ ។ និយាយ​ដោយ​មាន​មេត្តាធម៌ ។ និយាយ​ដោយ​គិត​ពី​មនុស្ស​ដែល​កំពុង​ជួប​បញ្ហា ។ កំហុសឆ្គង​ធំ​បំផុត​ដែល​ពួក​យើង​ប្រព្រឹត្ត​ក្នុង​ស្ថាន​ការ​បែប​នេះ​គឺ​ការ​ទទួល​ព័ត៌មាន​បាន​មិន​ត្រឹមត្រូវ ជា​ពិសេស​ពេល​ដែល​ពួក​យើង​តម្រូវ​ឲ្យ​មនុស្ស​ធ្វើការ​លះបង់ និង​ចេញ​សកម្មភាព​ដែល​ខុស​ពី​ធម្មជាតិ​របស់​ពួក​គេ​» ។

ទោះជា​ប្រសាសន៍​របស់​លោក​ប្រៀប​បានជា​ការ​ឆ្លើយ​តប ឬ​រិះគន់​ទៅ​កាន់​សកម្មភាព​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​ការ​ទប់ទល់​នឹង​កូ​វី​ដ ១៩ ក្នុង​សហរដ្ឋអាមេរិក​ពិតមែន​ក្តី វា​នៅ​តែ​ជា​មេរៀន​សំខាន់​មួយ​ដែល​ម្ចាស់​អាជីវកម្ម​គួរតែ​រៀនសូត្រ​តាម ។

សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​មិន​ចង់​ធ្វើការ​សម្រេចចិត្ត​លំបាក​ៗ ឬ​ទាមទារ​ខ្លាំង​ពេក​ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​កំឡុង​ពេក​ប្រទេស​កំពុង​ជួប​នូវ​វិបត្តិ​នេះ អ្នក​ត្រូវ​ដឹង​ថា ការ​ឆ្លើយ​តប​ដែល​ល្អ​ជាងគេ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា គឺ​មិនមែន​ការ​កុហក​ពួក​គេ ឬ​ការ​ជ​ចៀសវាង​និយាយ​ការ​ពិត​ឡើយ ។ ការ​ប្រាប់​ការ​ពិត​ដល់​បុគ្គលិក និង​មិត្ត​រួមការ​ងារ​របស់​អ្នក​តាម​ត្រង់​ប្រៀប​បានជា​ការ​គោរព​ដែល​អ្នក​អាច​ផ្តល់​ដល់​ពួក​គេ​ដែរ ។

ទោះជា​សុទិដ្ឋិនិយម​អាច​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ពិតមែន​ក្តី អ្នក​អាច​នឹង​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អ្នក​ដ​តៃ​ច្រើន​ជាង​ប្រសិនបើ​អ្នក​និយាយ​តាម​ត្រង់ ។ ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ជួប​ប្រទះ​នូវ​បញ្ហា​ប្រាក់​ចំណូល អ្នក​គួរតែ​និយាយ​ពី​បញ្ហា​ទាំងនេះ​ប្រាប់​ដល់​បុគ្គលិក​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ ឬ​ការ​យល់​ដឹង​ពី​បុគ្គលិក​ក្នុង​ករណី​មានការ​បើកប្រាក់​បៀវត្ស​ន៍​យឺតយ៉ាវ អ្នក​គួរតែ​បកស្រាយ​ពី​ស្ថាន​ការ​អ្នក​ឲ្យ​បាន​ច្បាស់លាស់ ។

ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​ប្រហែលជា​ត្រូវ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដើម្បី​ទប់ទល់​នឹង​ការ​ខាតបង់​ក្នុង​អាជីវកម្ម អ្នក​គួរតែ​ប្រាប់​បុគ្គលិក​ឲ្យ​ត្រៀមខ្លួន​ទុកជា​មុន​ដើម្បី​ឲ្យ​ពួក​គេ​មាន​ពេលវេលា​រៀបចំ​ខ្លួន​ក្នុង​ការ​រក​ការងារ​ថ្មី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ