ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ៗ​ជាមួយ​នាង​ភេ​ទទី​៣​រួច ស្រែ​កថា​បាត់​អស់​ជាង​៣​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​នាំ​នាង​ភេទ​ទី​៣​ម្នាក់​(​បុរស​តែងខ្លួន​ជា​ស្រី​)​មក​រួម​រ័ក្ស​រហូត​បាន​សម្រេច ស្រាប់តែ​ជនជាតិ​ឥណ្ឌា​នោះ​បាន​ស្រែ​កថា​បាត់​លុយ​ចំនួន​៣២៥០​ដុល្លារ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ឃាត់ខ្លួន​នាង​ភេទ​ទី​៣​ម្នាក់​នោះ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​នាំ​នាង​ភេទ​ទី​៣​ម្នាក់​(​បុរស​តែងខ្លួន​ជា​ស្រី​)​មក​រួម​រ័ក្ស​រហូត​បាន​សម្រេច ស្រាប់តែ​ជនជាតិ​ឥណ្ឌា​នោះ​បាន​ស្រែ​កថា​បាត់​លុយ​ចំនួន​៣២៥០​ដុល្លារ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ឃាត់ខ្លួន​នាង​ភេទ​ទី​៣​ម្នាក់​នោះ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ភោ​ជ​នី​យដ្ឋា​ន​ឥណ្ឌា​មួយ​កន្លែង ទល់មុខ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ឈ្មោះ ហេង សុ​ណា ហៅ​ស្រី​កែវ ជា​ភេទ​ទី​៣ (​បុរស​តែងខ្លួន​ជា​ស្រី​) អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។ ចំណែក​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ខាងលើ​នោះ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​ស្រវឹងស្រា ហើយ​បាន​ទៅ​បបួល​នាង​ភេទ​ទី​៣​ម្នាក់​ខាងលើ​ដែល​ឈរ​នៅ​លើ​សួនច្បារ​មាត់ទន្លេ ដោយ​ត្រូវរ៉ូវ​គ្នា​ក្នុង​តំលៃ​៥​ដុល្លារ​ចូល​ទៅ​ក្នុង​ហាង​របស់​ជនជាតិ​ឥណ្ឌា​ដើម្បី​រួម​រ័ក្ស​រយៈពេល​ជិត​១​ម៉ោង រហូត​ភេទ​ទី​៣​ទ្រាំ​លែង​បាន​ក៏​សុំ​ទារ​លុយ​៥​ដុល្លារ​ដើម្បី​ចេញ​មក​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ប៉ុន្តែ​ដោយសារ​ជនជាតិ​ឥណ្ឌា​បាន​បាត់​លុយ​របស់​ខ្លួន​សរុប​ទាំងអស់​ចំនួន​៣២៥០​ដុល្លារ ហើយ​ជនសង្ស័យ​ប្រកែក​ថា ខ្លួន​មិន​បាន​យក​នោះ​ទេ តែ​ជនជាតិ​ឥណ្ឌា​ម្នាក់​នោះ​និយាយ​ជា​ភាសា​អង់គ្លេស​ថា ពិតជា​ភេទ​ទី​៣​ជា​អ្នក​យក​ពិតមែន ។ ភ្លាម​ៗ​នោះ​ដែរ ក៏​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ភេទ​ទី​៣​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​១ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​ឥណ្ឌា​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​១ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ