ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឡិចស៊ីស RX300 របស់​តារាសម្តែងពេជ្រ អា​វីហ្សា​​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅបាត់​ខណៈចតចោល​ហើយចូលទៅញ៉ាំស៊ុប​

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ឡិចស៊ីស RX-300 មួយ​គ្រឿង​របស់​តារា​សម្តែង​ពេជ្រ អា​វីហ្សា​​​ ត្រូវ​ជន​សង្ស័យ​លួច​យក​ទៅ​បាត់​ខណៈ​ចាក់​សោ ចត​ចោល​នៅតាម​ចិញ្ចើម​ផ្លូវ​ហើយ​ចូល​ទៅ​ញ៉ាំស៊ុប​ ។ ហេតុការណ៍នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​១៣ តុលា​ ២០១៤ នៅ​ចំណុច​មុខ​ហាងស៊ុប << យីហោ ស៊ុប​គោ​៤០>> ​​ផ្លូវ​​៦៣​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ឈ្មោះ​ពេជ្រ អា​វីហ្សា​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ប្អូន​របស់​នាង​បាន​យក​រថយន្ត​របស់​នាង​ម៉ាក​ឡិច ស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2Y-2892  ដឹក​ក្រុម​គ្រួសារ​ទៅ​ញាំ​ស៊ុប​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ដោយ​នាង​មិន​បាន​ទៅជាមួយ​ទេ​។ ខណៈធ្វើ​ដំណើរមក​ដល់​មុខ​ហាង​ស៊ុប​ខាង​លើ​ប្អូន​របស់​នាង​បាន​ចតរថយន្ត​ចាក់សោ ចោល​នៅ​ចិញ្ចើម​ផ្លូវ​ទល់​មុខ​ហាង​ស៊ុប​ ខាង​លើ​រួច​ក៏នាំ​គ្នា​ដើរ​ចូល​ហាង​ស៊ុបនោះ​។ ពេល​ដែល​ក្រុម​គ្រួសារ​របស់នាង​​ចេញ​មក​ពីហូប​ស៊ុប​វិញ​នោះ ​ក៏​​មិន​ឃើញ​រថយន្ត​នៅ​កន្លែង​ចត​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​ឡើង​តែម្តង ។ បន្ទាប់មក​ប្អូន​របស់នាង​បាន​ទូរស័ព្ទថា ​បាត់​រថយន្ត​មិន​ឃើញ រូប​នាង​ក៏ប្រញាប់​មក​កន្លែង​កើត​ហេតុ ក្នុង​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​ដែរ ។

ក្រោយពេល​កើត​ហេតុ​នារីម្ចាស់​រថយន្ត​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលទី១ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវ​រក​រថយន្ត​ខាង​លើ​មក​វិញ​។

ទាក់ទិន​នឹង​ករណីនេះ​សមត្ថ​កិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា ​ជាករណី​អ្វី​នៅ​ឡើយ​ទេ ពី​ព្រោះ​ថា​រឿង​នេះ​វា​អាច​ជាប់​ពាក់ព័ន្ធ និង​រឿង​រ៉ាវ​ផ្សេង​ៗ​ទៀត តែទោះ​ជាយ៉ាង​ណា​សមត្ថ​កិច្ច​និង​ស្រាវ​ជ្រាវ​ស្វែង​រក​រថយន្ត​ខាង​លើ​នេះ​។