ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើសិនជា​មាន​ករណី​ស្លា.ប់​កូ​វី​ដ​១៩ ត្រូវ​បូជា​ត្រូវ​កប់​ភ្លាម​មិន​ឱ្យ​ទុក​ឬលេងភ្លេង​ហែរ​ទេ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា នេះ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបាន​ប្រកាស​ថា​ រាជរដ្ឋាភិបាល​បាន​ត្រៀម​ហើយ តែ​លោក​មិន​ចង់​និយាយ…

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា នេះ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបាន​ប្រកាស​ថា​ រាជរដ្ឋាភិបាល​បាន​ត្រៀម​ហើយ តែ​លោក​មិន​ចង់​និយាយ តែ​លោក​សុំ​ឲ្យ​ប្រជាជន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

យ៉ាងណាមិញលោក ម៉​ម ប៊ុ​ន​ហេង បាន​បង្ហើប​ថា ​ក្រសួង​បាន​ត្រៀមលក្ខណៈ​ហើយ​ អំពី​អ្នក​ដែល​ស្លាប់​ពី
​កូ​វី​ដ​១៩ពេល​ស្លាប់​ ហើយ​ត្រូវ​បូជា​ត្រូវ​កប់​ភ្លាម មិន​ឲ្យ​ទុក​មួយ​អាទិត្យលេងភ្លេង​ហើរ​អី​ទេ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ដោយសារ​តែ​ថ្នាក់ដឹកនាំ​កំពូល​យើង ​មានការ​ព្រួយបារម្ភ ហេតុ​ដូច្នេះ​ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ដាក់​បទបញ្ជា​ម៉ឹង​ម៉ាត់ ព្រោះ​យើង​ព្រួយបារម្ភ​រឿង​ស៊ីផឹក ខ្លះ​ជួបជុំ​គ្រួសារ នា​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ដូច្នេះ​ហើយ ​សូម​បងប្អូន​កែប្រែ​ទម្លាប់​ជួបជុំ​ទទួលទាន ពេល​ចូល​ឆ្នាំ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ចរាចរណ៍​ជួបជុំ​គ្នា ហើយ​បន្ទាប់​មក​ទៀត គឺ​សំខាន់​អនាម័យ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ខ្លាច​ល្អ ខ្លាច​ស្លាប់​ខ្លួនឯង​ចោល​គ្រួសារ ឬ​គ្រួសារ​ទាំងមូល​មានការ​ហិច​ហោច​» ៕

អត្ថបទសរសេរ ដោយ